ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូរ៉េ​​ប្រកាស​​ដក​ខ្លួន​​ពី​ក្របខណ្ឌ​​French Open

13 ឆ្នាំ មុន

អ៊ែន​ឌី ​មូរ៉េ​ បាន​ប្រកាស​ឱ្យ​ដឹង​កាលពីថ្ងៃ​​អង្គារ​ទី​២១ ឧសភា ​ថា ខ្លួន​នឹង​មិន​ទៅ​ចូល​រួម​​ព្រឹត្តិ​ការណ៍​វាយ​កូន​បាល់​​ក្រប​ខ័ណ្ឌ​ French Open ដែល​នឹង​ចាប់​ផ្តើម​នៅថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះនៅ​ទី​ក្រុង​បា៉រីស​ ប្រទេស​បារាំង​នោះ​​ទេ​ ពោល​គឺ​បន្ទាប់​ពីរបួស​ខ្នង​របស់​គេ​ដែល​បាន​កើតមាន​កាលពី​សប្តាហ៍​​កន្លងទៅ​​នៅ​មិន​ទាន់​ជា​​សះ​ស្បើយ​​ ។

ការសម្រេច​ចិត្ត​ដក​ខ្លួន​របស់​កីឡា​ករ​លំដាប់​ទី​២​ពិភពលោក​រូប​នេះ​​បាន​កើតមាន​ក្រោយ​ពី​ការ​ពិគ្រោះ​​យោ​បល់​​ជា​មួយ​វេជ្ជ​បណ្ឌិត​ជំនាញ​ ។ ​​គេ​បាន​បញ្ជាក់ថា ​ការ​ដក​ខ្លួន​ពី​ French Open ​​គឺដើម្បី​​ព្យាបាល​របួស​ឱ្យ​ជា​សះ​ស្បើយ​១០០​%​​ទាន់​ការ​ចូល​រួម​ក្នុងក្រប​ខ័ណ្ឌ​ធំ​ Wimbledon ​នៅប្រទេស​អង់គ្លេស​ ។​ បើគិត​ពីក្របខ័ណ្ឌ​ធំ​ Wimbledon ​ឆ្នាំ​២០០៧ ​មក​ នេះ​ជា​លើក​ទី​១​ហើយ​ដែល​មូរ៉េ​អវត្ត​មាន​ពី​ French Open ។ គោល​ដៅ​ចម្បង​របស់​កីឡាករ​អង់​គ្លេស​​រូប​នេះ​ក្នុង​ពេល​នេះគឺ​ព្យា​បាល​​ខ្លួន​ឱ្យ​ជា​ហើយ​ត្រៀម​ដណ្តើម​យក​ជ័យ​ជម្នះ​នៅ​ទី​លាន​ Queens Club ថ្ងៃ​ទី​១០ខែ​ក្រោយ​ឱ្យ​ខាងតែបាន ៕