ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​​ក​រ​អេស្ប៉ាញ Intxausti ឈ្នះ​ដំណាក់​​ទី​ 16 Tour of Italy

13 ឆ្នាំ មុន

Benat Intxaustiបាន​យក​ឈ្នះ​ដំណាក់​ទី​១៦​ប្រណាំង​​កង់ Tour of Italy ខណៈ​កីឡា​ករ​ម្ចាស់​ផ្ទះ​​​អុី​តា​លី  Vincenzo Nibali រក្សា​ការ​នាំ​មុខ​នៅ​លើ​តារាង​ថិរ​វេលា​សរុប​ជាដដែល ។ជាអ្ន​ក​ជិះ​កង់​ឱ្យ​ក្រុម​ Movistar Team Int​xausti ដែល​ធ្លា​ប់​បាន​គ្រង​អាវ​កាក់​ពណ៌​ផ្កា​​ឈូក​​កាលពី​ដំណាក់​ទី​៨ បាន​យកឈ្នះ​កីឡាករ​ Tanel Kangert ​និងកីឡា​ករ​ Przemyslaw Nimice លើ​ដំណាក់​​ផ្លូវ​ដែល​មាន​ចម្ងាយ​២៣៨​គីឡូ ម៉ែត្រ ។

ខណៈ​នៅសល់​ចម្ងាយ​ផ្លូវ​៣​គីឡូ​ម៉ែត្រ Instxausti ត្រូវរង​ការ​វាយ​ប្រហារ​ពី​កីឡា​ករ​ទាំង​២​នាក់​នេះ​ តែ​ការ​អត់​ធ្មត់​​របស់​គេ​បាន​នាំ​មក​​​នូវភាពជោគ​ជ័យ ។ គេ​បាន​​ថ្លែង​ថា ​«ខ្ញុំ​បាន​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់ ​ហើយ​​បណ្តោយ​​​ឱ្យ​ពួក​គេ​ធ្វើ​តាម​អំពើ​ចិត្ត​​ ។ ខណៈ​នៅ​សល់​ចម្ងាយ​ផ្លូវ​៣០០​ម៉ែត្រ ​ខ្ញុំ​នឹកថា ​ដល​់​ពេល​​ខ្ញុំ​ត្រូវ​ធ្វើ​កិច្ច​ការ​​សម្រាប់​ខ្លួន​ឯង​ហើយ »៕