ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិច​ស៊ីស​ស្រវឹង​​បុក​រះ​របង​ផ្ទះ​​និង​ខូច​ខាត​សម្ភារ​ជាច្រើន​ហើយ​សំពះ​សុំ​ទោស​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​ឡិច​ស៊ីស​ប្រភេទ​ RX 330 ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2P-5956 ជិះ​ដោយ​បុរស​២​នាក់​​ក្នុង​ស្ថាន​ភាព​ស្រវឹង​ ​ជ្រុល​បុក​​បាក់​របង​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​ ​​ជណ្តើរ​​ ដើម​ស្វាយ​​ បង្គោល​​ភ្លើង​​ និង​ជញ្ជាំង​ផ្ទះ​ទើប​អស់​ល្បឿន​ទៅ​​លែង​​រួច ។ ហេតុ​ការណ៍​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នេះ​ មិន​បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស​ទេ​ នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២២​ ឧសភា​ ចំណុច​ផ្លូវ​លេខ​៥៧​ កែង​ផ្លូវ​លេខ​៣៩៨​ ក្រុម​៧២​ ភូមិ​៩​ សង្កាត់​បឹង​កេង​កង​ទី​១​ ខណ្ឌ​ចំការ​មន​ ។

សាក្សី​និយាយ​ថា​ មុន​ពេល​កើត​ហេតុ​ រថ​យន្ត​ឡិច​ស៊ីស​ខាង​លើ​ បើក​តាម​ផ្លូវ​លេខ​៣៩៨​ ពី​លិច​ទៅ​កើត​យ៉ាង​លឿន​ ពេល​ទៅ​ដល់​ចំណុច​កើត​ហេតុ​ ក៏​ជ្រុល​ទៅ​បុក​​របង​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​ ដើម​ស្វាយ​មួយ​ដើម​បណ្តាល​ឱ្យ​បាក​់់​ជា​ពីរ​​កំណាត់​ ​ជណ្តើរ​ បង្គោល​​ភ្លើង​ និង​ចុង​ក្រោយ​ទៅ​បុក​ផ្ទប់​នឹង​ជញ្ជាំង​ផ្ទះ​ ទើប​ទៅ​មុខ​លែង​រួច​ ។ រថ​យន្ត​រង​ការ​ខូច​ខាត​ខ្ទេច​មួយ​កំណាត់​​មុខ​ តែ​មិន​មាន​អ្នក​រង​របួស​ទេ​ ដោយ​សារ​តែ​​ម្ចាស់​ផ្ទះ​ដេក​លក់​អស់​ទៅ​ហើយ​ ។

ក្រោយ​ពេល​កើត​ហេតុ​ អ្នក​បើក​រថ​យន្ត​​ចេញ​មក​ទាំង​សភាព​ស្រវឹង​ជោក​ជាំ​ ​ទៅ​សំពះ​សុំ​ទោ​ស​ម្ចាស់​ផ្ទះ​ និង​ធា​នា​សង​ការ​ខូច​ខាត​ទាំង​អស់​ ។ ទោះ​យា៉ង​ណា​រថ​យន្ត​ត្រូវ​សមត្ថ​កិច្ច​ស្ទូច​យក​ទៅ​ការិយា​ល័យ​នគរ​បាល​ចរាចរ​ផ្លូវ​គោក​ ៕