ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​តែង​តាំង​អគ្គ​នាយក​ថ្មី​ នៃ​អគ្គ​នាយក​ដ្ឋាន​ដឹក​ជញ្ជូន​ ​ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ​ព្រឹក​ថ្ងៃ​ទី​២៣​ ឧសភា​ ២០១៣​ ស្អែក​នេះ​ នៅ​​ក្រសួង​សា​ធារណ​​ការ​ និង​ដឹក​ជញ្ជូន​ នឹង​មាន​រៀប​ចំ​ពិ​ធី​ប្រកាស​តែង​តាំង​ចូល​កាន់​មុខ​តំណែង​ថ្មី​ នៃ​អគ្គ​នាយក​ដ្ឋាន​ដឹក​ជញ្ជូន​ ក្រសួង​សាធារណ​​ការ ។ តាម​មន្រ្តី​ក្រសួងបាន​ឱ្យ​ដឹង​ថា ពិធី​នេះ​មាន​ការអញ្ជើញ​​ចូល​រួម​ជា​អធិបតី​ភាព​ពី​​ លោក​ ត្រាំ​ អ៊ីវ​តឹក​ រដ្ឋ​មន្រ្តី​ក្រសួង​សាធារណ​​ការ​ និង​ដឹក​ជញ្ជូន​ ។

លោក​ ច័ន្ទ​ តារា​ អគ្គ​នាយក​រង នឹង​ត្រូវ​ប្រកាស​តែង​តាំងចូល​កាន់​មុខ​តំណែង​​ជា​អគ្គ​នាយក នៃ​អគ្គ​នាយកដ្ឋាន​​ដឹក​ជញ្ជូន​ ​ក្រសួង​សាធារណ​ការ​ ជំនួស​ លោក​ អ៊ឺង​ ជុង​ហួ​ ដែល​ត្រូវ​ចូល​និវត្ត​ ហើយ​លោកក៏​​ត្រូវ​ទទួល​តួនា​ទី​មួយ​ទៀត​ជា​អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​ទេស​ចរណ៍​ ៕