ខេត្តព្រៃវែង៖លោកគង់ វិបុលរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងជួបជាមួយខាងតំណាងក្រុមហ៊ុនសាងសងស្ពានអ្នកលឿង និងកម្មករដើម្បីដោះស្រាយពីបញ្ហាដែលក្រុមហ៊ុនកាត់ពន្ធលើប្រាក់ខែកម្មករ ខុសពីប្រក្រតី។
នេះបើតាមការឱ្យដឹងតាមទូរស័ព្ទពីលោកគង់ វិបុល រដ្ឋលេខាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកវេលាម៉ោង៨ថ្ងៃទី២២ ឧសភា ២០១៣ ដែលការជួបដោះស្រាយនេះនឹងធ្វើឡើង នៅរសៀលម៉ោង៣ ថ្ងៃទី២២ ឧសភា នៅការដ្ឋានសំណង់ស្ពាន។លោក បញ្ជាក់ថា លោកនឹងបង្ហាញកម្មករពីតារាងនិងរបៀបកាត់ពន្ធប្រាក់ខែកម្មករ កាត់ដោយរបៀបណា ? ប្រាក់ខែប៉ុន្មានត្រូវកាត់ប៉ុន្មាន? ហើយលោកនឹងត្រួតពិនិត្យបញ្ជីគណនេយ្យប្រាក់ខែទាំងនោះឡើងវិញ៕
ចែករំលែកព័តមាននេះ