ប្រភពរដ្ឋាភិបាលកូរ៉េខាងត្បូងមួយវាយតម្លៃថា ប្រទេសកូរ៉េខាងជើងហាក់ដូចជាបញ្ចប់ការបាញ់សាកមីស៊ីលដី-សមុទ្រ ខណៈដែលការហាមឃាត់មិនឱ្យធ្វើនាវាចរណ៍រយៈពេល៤ថ្ងៃរបស់ខ្លួន ត្រូវចប់នាថ្ងៃទី២១ ឧសភានោះ ។កូរ៉េខាងជើងធ្លាប់ប្រកាសកាលពីសប្តាហ៍មុន ពីការហាមឃាត់ធ្វើនាវាចរណ៍ក្នុងតំបន់សមុទ្រមួយនៃដែនទឹកឆ្នេរសមុទ្រខាងកើតរបស់ឧបទ្វីបកូរ៉េ រវាងពីថ្ងៃទី១៨ទៅ២១ ឧសភា ដែលក្នុងដំណាក់កាលនោះក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលរយៈខ្លីសរុប៦គ្រាប់ ។ បណ្តាមន្ត្រីកូរ៉េខាងត្បូងអះអាងថា មីស៊ីលទាំងនេះរបស់កូរ៉េខាងជើងត្រូវបាញ់សំដៅសមុទ្រភាគឦសានឆ្ងាយពីកូរ៉េខាងត្បូង ។ មីស៊ីលទាំងនោះអាចបាញ់បានចម្ងាយ១៥០គីឡូម៉ែត្រ ។
លោក KIM MIN SEOK អ្នកនាំពាក្យក្រសួងការពារប្រទេសកូរ៉េខាងត្បូងក្នុងសន្និសីទសារព័ត៌មានមួយថ្លែងថា រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងធ្វើការវិភាគដើម្បីចង់ដឹងថា តើក្នុងចំណោមកាំជ្រួចដែលកូរ៉េខាងជើងបាញ់សាកមានគ្រាប់រ៉ឺក្កែតទំហំធំបាញ់បានឆ្ងាយអាចបាញ់ហួសក្រុងសេអ៊ូលដែលស្ថិតនៅចម្ងាយមិនដល់៥០គីឡូម៉ែត្រផងពីព្រំដែនដែរ ឬអត់ ៕
ចែករំលែកព័តមាននេះ