ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​អាស​អាភាស​អាមេរិក​ត្រូវ​ធនាគារ​រើស​អើង​មិន​ទទួល​ប្រាក់​បញ្ញើ​​និង​ផ្ដល់​ប្រាក់​កម្ចី​

13 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​ថា​ តារា​អាស​អាភាស​សហរដ្ឋ​អាមេរិក​ កំពុង​ទទួល​ផល​ប៉ះពាល់​ពី​ធនាគារ​ជា​ច្រើន​នៅ​អាមេរិក​ ដែល​រើស​អើង​បដិសេធ​មិន​ទទួល​ប្រាក់​បញ្ញើ​ និង​ផ្ដល់ប្រាក់​កម្ចី​ ព្រោះ​យល់​ថា​ប្រាក់​ដែល​ពួក​នាង​ទទួល​បាន​ជា​ប្រាក់​កខ្វក់​ ខុស​សីលធម៌​ក្នុង​សង្គម​ ។​

នៅ​ក្នុង​របាយការណ៍​បញ្ជាក់ថា​ នាង​ឆានេល​ ប្រេស្ដុន​ តារា​អាសអាភាស​ដែល​សម្ដែង​បាន​ជាង​១៥០​រឿង​ តែ​បាន​បោះ​បង់​អាជីព​របស់​ខ្លួន​ទៅ​ហើយ​នោះ​ ជួប​នឹង​ឧបសគ្គ​រឿង​បញ្ជី​គណនី​របស់​ខ្លួន​នៅ​ក្នុង​ធនា​គារ​ «​ស៊ីទី​ ណាស្យូណល​ ប៊ែង​»​ ព្រោះ​ត្រូវ​គេ​បិទ​ ដោយ​អ្នក​ចាត់​ការ​ទូទៅ​ក្នុង​ធនាគារ​ផ្ដល់​ហេតុ​ផល​ថា​ ធនាគារ​បារម្ភ​ខ្លាច​បាត់​បង់​កេរ្ដិ៍​ឈ្មោះ​ដែល​ទទួល​ប្រាក់​បញ្ញើ​របស់​នាង​ ។​
កាល​ពី​មុន​នេះ​​ នាង​ឆានេល​ ប្រេស្ដុន​ ទទួល​រង​ការ​បដិសេធ​ផ្ដល់​ប្រាក់​កម្ចី​ពីធនាគារ​ ព្រោះ​អាជីព​របស់​ខ្លួន​ ។​ នាង​និយាយ​ថា​ ទោះ​បី​ជា​របរ​របស់​នាង​មិន​ល្អ​ ប៉ុន្ដែ​ស្រប​ច្បាប់​ ។​

អ្នក​បង្កើត​ស្ទូឌីយោភាព​យន្ដ​អាសអាភាស​ម្នាក់​បាន​ប្ដឹង​ធនាគារ «ជេភី​ ម័រហ្គេន»​ ក្នុង​ទី​ក្រុង​ឡូស​អេន​ចឺឡេស​ ពី​បទ​ល្មើស​ច្បាប់​ផ្ដល់​ប្រាក់​កម្ចី​ និង​ប្រតិបត្ដិ​លើ​នយោ​បាយ​រើស​អើង​ មិន​យល់​ព្រម​ឱ្យ​អ្នក​មាន​អាជីព​ជា​តារា​អាស​អាភាស​ខ្ចីប្រាក់​ ។​ បច្ចុប្បន្ន​តុលា​ការ​កំពុង​ពិចារ ណា​ថា​ តើ​ធនាគារ​ប្រតិបត្ដិ​លើ​អ្នក​មាន​អាជីព​ជា​តារា​អាស​អាភាស​បែប​នោះ​ត្រឹម​ត្រូវ​ឬ​អត់​ ។​

ឧស្សាហកម្ម​ភាពយន្ដ​អាស​អាភាស​ក្នុង​សហរដ្ឋ​អាមេរិក​រក​ចំណូល​មធ្យម​ក្នុង​មួយ​ឆ្នាំ​១៤.០០០​លាន​ដុល្លារ​ ប៉ុន្ដែ​ធនាគារ​ចេញ​គោល​ការណ៍​នោះ​កំពុង​ផ្ដល់​ការ​ប៉ះពាល់​ ហើយ​អ្នក​វិភាគ​បញ្ជាក់​ថា​ តើ​ការ​ប្រកាន់​យក​គោល​​ការណ៍​មិន​ទទួល​ប្រាក់​បញ្ញើ​ដ៏​ធំ​ពី​ឧស្សាហកម្ម​អាស​អាភាស​ជា​រឿង​ចំណេញ​ ឬ​ខាត​ ៕​