ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែកនេះ​ សាលាឧទ្ឋរណ៏​បើកសវនាការ​សំណុំរឿង​អតីតសង្ឃកំហូច​ នេត ខៃ

13 ឆ្នាំ មុន

ប្រភពពីមន្រ្តី​សាលាឧទ្ឋរណ៏​បានឲ្យដឹងថា​ នៅព្រឹកថ្ងៃទី២៣ ​ឧសភា ២០១៣នេះ​ សាលាឧទ្ឋរណ៏​នឹងបើកសវនាការ​លើ​សំណុំរឿង​ចែកចាយរូបអាស​​អាភាសដែល​ប្រព្រឹត្ត​ដោយ​អតីតសង្ឃកំហូច​ នេត ខៃ ​។

គួររំលឹកថា​ កាលពីថ្ងៃទី១៧​ កញ្ញា ២០១០​សាលាដំបូងរាជធានី​ភ្នំពេញបានប្រកាស​សាលក្រមផ្តន្ទា​ទោសអតីតសង្ឃ​ នេត ខៃ​ ដាក់ពន្ឋនាគារ០១ឆ្នាំ​ និង ផាកពិន័យ​ជាបា្រក់២លានរៀល​ចូលថវិការដ្ឋ​ ព្រមទំាងបង្គាប់ឲ្យ​សងជម្ងឺចិត្តជនរងគ្រោះ​៤០លានរៀល​ ពីបទចែលចាយរូបភាព​អាសអាភាស​ ដែលបានប្រព្រឹត្ត​កាលពីចន្លោះឆ្នាំ​២០០៨ដល់ឆ្នាំ២០០៩​ ។

អតីតសង្ឃ​ នេត ខៃ​ បច្ចប្បន្នអាយុ៤០ឆ្នាំ​ ធ្លាប់គង់នៅវត្តស្រះចក​ ខណ្ឌដូនពេញ​​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​កា​លពីអំឡុងខែកក្កដា​ ២០១០ ក្រោយពី​បានលួចថតរូប​ស្រ្តី​អាក្រាតកាយងូត​ទឹកមន្តជាច្រើននាក់​ ហើយរូបភាពអាស​អាភាសនេះបានត្រូវ​គេចែកចាយបន្ត​(បាញ់ប្ល៊ូធូ) និងត្រូវ​បានជនរងគ្រោះ​មួយចំនួនដាក់ពាក្យប្តឹង​​ទៅសមត្ថកិច្ច​នោះរួចមក​ ៕