រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២១ ឧសភា ២០១៣ តាមផ្លូវលេខ១៤៣ នៅជិតសាលាបឋមសិក្សាព្រះអង្គអេង ស្ថិតក្នុងក្រុម៥៤ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន មានករណីទុស្សេខ្សែភ្លើងមួយធ្វើឱ្យប្រជាពលរដ្ឋភ័យស្លន់ស្លោយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់អស់ជាច្រើនបំពង់ ព្រោះខ្លាចឆាបឆេះឆ្លងរាលដាលដល់លំនៅដ្ឋានរបស់ពួកគាត់ ។
ក្នុងហេតុការណ៍បាញ់ពន្លត់ភ្លើងនេះ បានធ្វើឱ្យបុរសម្នាក់ជាអ្នកឡើងជណ្តើរយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់អណ្តាតភ្លើងដែលកំពុងឆាបឆេះនោះ ធ្លាក់គ្រេចចង្កេះផងដែរ ។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា អគ្គិភ័យនេះរលត់ទៅវិញអស់ដោយសារប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់អស់ជាច្រើនបំពង់ មិនបានហៅរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ទេ ៕





ចែករំលែកព័តមាននេះ