គេហទំព័របរទេសចេញផ្សាយកាលពីថ្ងៃទី១៧ ឧសភា ឆ្នាំ២០១៣ ឱ្យដឹងថា បា៉រីស ហ៊ីលតុន លែងមានចំណាប់អារម្មណ៍ចង់ល្បីដោយសារការងារសិល្បៈទៀតហើយ ។ បា៉រីស ហ៊ីលតុន និយាយថា «ការសម្រេចចិត្តដើរចេញឱ្យឆ្ងាយពីពិភពសិល្បៈនេះគឺដោយសារតែខ្ញុំចង់ផ្ដោតអារម្មណ៍ឱ្យបានច្រើនទៅលើមុខជំនួញ ពីព្រោះខ្ញុំចង់ក្លាយទៅជាអ្នកជំនួញដ៏ជោគជ័យម្នាក់នៅពេលអនាគត និយាយរួមខ្ញុំចង់បើកសាខាសណ្ឋាគារផ្ទាល់ខ្លួនរបស់ខ្ញុំ »។
តារាទូរទស្សន៍វ័យ៣២ឆ្នាំរូបនេះបាននិយាយបន្ថែមទៀតថា «ខ្ញុំចង់ធ្វើតាមលំនាំក្រុមគ្រួសាររបស់ខ្ញុំ បើករកស៊ីសណ្ឋាគារផ្ទាល់ខ្លួនតែខ្ញុំមានក្ដីបារម្ភខ្លះៗដែរដោយសារតែខ្ញុំមិនមានបទពិសោធន៍គ្រប់គ្រាន់ចំពោះមុខជំនួញ នេះ »។ បា៉រីស ហ៊ីលតុន បច្ចុប្បន្ននេះមានទ្រព្យសម្បត្តិចំនួន១ពាន់លានដុល្លារ ។ ដើមទុនដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះហើយដែលជំរុញឱ្យនាងមានចិត្តចង់ធ្វើជំនួញ ហើយចង់លាឈប់ពីពិភពសិល្បៈ ។ បច្ចុប្បន្នបា៉រីស ហ៊ីលតុន មានហាងលក់ទឹកអប់ កាបូប នាឡិកា និងស្បែកជើង ចំនួន៤៤នៅបណ្ដាប្រទេសនានា ជុំវិញពិភពលោក ។ ពីការលក់ផលិតផលទាំងនោះនាងទទួលបានប្រាក់ចំណូល១០លានក្នុង១ឆ្នាំ ៕


ចែករំលែកព័តមាននេះ