នៅវិមានព្រឹទ្ឋសភា ស្ថិតក្នុងខណ្ឌចំការមន នាម៉ោង៨ព្រឹក ថ្ងៃទី២២ ឧសភា ២០១៣នេះ មានបើកសម័យប្រជុំលើកទី៣ នីតិកាលទី៣ ក្រោមអធិបតីភាព លោក សាយ ឈុំ ប្រធានស្តីទីព្រឹទ្ឋសភា ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្នានព្រឹទ្ឋសភាបានឲ្យដឹងថា របៀបវារៈដែលសមាជិកសមាជិកាព្រឹទ្ឋសភាត្រូវឲ្យយោបល់និងអនុម័តនៅព្រឹកនេះរួមមាន៖
០១-ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ឋសភាថ្មី។
០២-ស្តាប់របាយការណ៏របស់គណៈកម្មាធិការអចិន្ត្រៃយ៏ ស្តីពីសកម្មភាពការងារព្រឹទ្ឋសភានៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ នៃនីតិកាលទី៣ ។
០៣-ពិនិត្យនិងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសហគមន៏កសិកម្ម ។
០៤-ពិនិត្យនិងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា ២៤៧ មាត្រា៣៦៨ មាត្រា៣៧២ និងមាត្រា៣៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
០៥-ពិនិត្យនិងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖
. កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៏ និង
រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនស្តីពីការដឹកជញ្ជូនតាមផ្លូវសមុទ្រ ។
. កិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីការសម្រួលការដឹកជញ្ជូនអន្តររដ្ឋ។
. ពិធីសារទី៦ ស្តីពីស្ថានីយ៏ព្រំដែនផ្លូវដែក និងស្ថានីយ៏ប្តូរខ្សែរថភ្លើង។
០៦-ពិនិត្យនិងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារបន្ថែម ណាហ្កាយ៉ា កូឡាឡំពួរ ស្តីពីការទទួលខុសត្រូវផ្នែកច្បាប់
និងសំណងការខូចខាតទៅនឹងពិធីសារ កាតាហ្សេណា ស្តីពីជីវសុវត្ថិភាព ៕
ចែករំលែកព័តមាននេះ