តាមប្រភពពីគេហទំព័របរទេស មានទាំងវីដេអូឃ្លីបផងនោះ បានឱ្យដឹងថា រឿងរ៉ាវបុរស-ស្ត្រីលួចលាក់មានសហាយស្មន់នឹងគ្នា ហើយជាប់ប្រដាប់ភេទដកមិនរួចបានកើតឡើងចំពោះបុរសកំហូចជាតិកេន យ៉ាម្នាក់ និងនារីជើងល្អជនជាតិកេនយ៉ាដូចគ្នាដែលមានស្វាមីរួចហើយ បានលួចសហាយស្មន់ជាមួយគ្នានៅផ្ទះសំណាក់មួយ ស្រាប់តែពួកគេជាប់គ្នាតែម្តង គឺបុរសដកប្រដាប់ភេទចេញពីរូងនាគស្ត្រីមិនរួច ។
រឿងអបិយជំនឿក្នុងស្រុកខ្មែរយើងអំពីមន្តអាគមចងផ្អោបគូរ ស្នេហ៍សហាយស្មន់ពេលរួមរ័កមេត្រីបានលេចឮជាយូរមកហើយក្នុងចំណោម ប្រជាជនកម្ពុជា ប៉ុន្តែនៅមិនទាន់ប្រទះឃើញជាក់ស្តែងថា មានគូស្នេហ៍សហាយស្មន់ណាមួយត្រូវបានគេប្រើមន្តអាគមឱ្យជាប់ គ្នា ខណៈពេលរួមរ័កដូចការលេចឮនោះទេ។
ប្រភពបន្តទៀតថា បានជាកើតមានរឿងបែបនេះ ព្រោះកន្លងមកស្វាមីនាងម្នាក់នោះបានសង្ស័យ និងតាមដានសកម្មភាពផិតក្បត់របស់ប្រពន្ធខ្លួន តែនាងចេះតែប្រកែក រហូតធ្វើឱ្យបុរសជាប្តីទៅពឹងគ្រូមន្តអាគមម្នាក់ឱ្យធ្វើមន្ត អាគមចងផ្អោបអ្នកទាំងពីរ ប្រសិនបើពួកគេហ៊ានប្រព្រឹត្តសិច ដោយសហាយស្មន់ផិតក្បត់ស្វាមីនោះនឹងជាប់ប្រដាប់ភេទគ្នា។ ក្រោយមកក៏កើតមានរឿងអស្ចារ្យនោះប្រាកដមែន ពេលអ្នកទាំង២លួចរួមរ័កមេត្រី ស្រាប់តែភាគីបុរសមិនអាចដកនាគរាជរបស់ខ្លួនចេញពីល្អាងស្រី ស្អាតបាន ។
ក្នុងស្ថានភាពអាសន្ននេះបុរសកេនយ៉ាម្នាក់នោះបាន ព្យាយាមយ៉ាងខ្លាំងក្នុងការដកវាចេញទាំងឈឺចាប់ ដើម្បីគេចពីការចោទប្រកាន់របស់ប៉ូលិស តែនៅតែមិនអាចដកចេញបាន ទីបំផុតត្រូវសុំឱ្យប៉ូលិសជួយ ។ ប៉ូលិសបានសម្រុកចូលបន្ទប់លួចឡើងឋានសួគ៌របស់ពួកគេទាំង២នាក់ ឃើញពួកគេនៅតែមិនអាចដកវាចេញបានទៀត ក៏សម្រេចចិត្តជួយដក តែនៅតែមិនអាចដកបាន ព្រោះអាចដាច់លិង្គឈឺស្លាប់ ។ ចំណែកឯបុរសជាប្តីនាងនៅអង្គុយយោកជើងធ្វើព្រងើយមិនព្រមអត់ឱន ដោយសារពេលនេះចាប់កំហុសបានជាក់ស្តែង ឬថាតាមទាន់ជាន់កែង ។
ទីបំផុតបុរសសហាយនោះសម្រេចចិត្តអង្វរបុរសជាប្តីនាងសុំទោស និងសុំសងជំងឺចិត្ត២០.០០០ Shilling (ប្រមាណ២៤០ដុល្លារ) និងដោយមានអន្តរាគមន៍ពីប៉ូលិសផង ទើបបុរសជាប្តីនារីសហាយស្មន់ម្នាក់នោះសុខចិត្តឱ្យគ្រូមន្តអាគម ដោះអំពើចេញវិញ ទើបពួកគេអាចដកប្រដាប់ភេទចេញពីគ្នាបាន ។ តើលោកអ្នកជឿទេ? សូមទស្សនារូបភាព និងវីដេអូឃ្លីបដែលមាននៅលើគេហទំព័រកោះសន្តិភាពនាថ្ងៃទី២១ ឧសភា ២០១៣ ៕
ចែករំលែកព័តមាននេះ