ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក គឹម រ័ត្នណារិន បានចេញដីកាកោះហៅលោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាដើមបណ្តឹងឲ្យចូលខ្លួនទៅសាកសួរនៅព្រឹកថ្ងៃទី២២ ឧសភា ២០១៣ ទាក់ទងទៅនឹងពាក្យបណ្តឹងសុំចេញដីការក្សាការពារមិនឲ្យលក់រោងចក្រឈ្មោះ ថាញហ្រ្គេត ដែលមានទីតំាងស្ថិតនៅតាមបណ្តោយផ្លូវលេខ ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានថៅកែឈ្មោះ ចាន់ ហុងម៉ាន់ ជាជនជាតិចិន ។
យោងតាមពាក្យបណ្តឹងរបស់សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី១៧ ឧសភា ២០១៣ មូលហេតុដែលសហជីពដាក់ពាក្យបណ្តឹងសុំឲ្យតុលាការចេញដីការក្សាការពារមិនឲ្យលក់រោងចក្រខាងលើនេះ ដោយសារតែថៅកែរោងចក្របានរត់គេចខ្លួន ហើយជំពាក់បា្រក់ខែកម្មករ ដែលធ្វើឲ្យក្រុមកម្មករធ្វើកូដកម្មបិទផ្លូវជាច្រើនថ្ងៃកាលពីពេលថ្មីៗនេះ ៕
ចែករំលែកព័តមាននេះ