ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​លួចសហាយ​ស្មន់​រួម​រ័ក​ជាប់​​ប្រដាប់​ភេទ​ដក​មិន​ចេញ​ (មានវីដេអូឃ្លីប)

13 ឆ្នាំ មុន

តាម​ប្រភព​​ពី​គេហ​ទំព័រ​បរទេស​ មាន​ទាំង​វីដេអូ​ឃ្លីប​ផងនោះ  បាន​ឱ្យ​ដឹងថា  រឿង​រ៉ាវបុរស​-ស្ត្រី​លួចលាក់​​មាន​សហាយ​ស្មន់​នឹង​គ្នា​ ហើយ​​ជាប់​ប្រដាប់​ភេទ​ដក​មិនរួច​បាន​កើត​ឡើង​ចំពោះ​បុរស​​កំហូច​ជាតិ​កេន​យ៉ា​ម្នាក់  និង​​នារី​ជើង​ល្អ​ជន​ជាតិ​កេន​យ៉ា​ដូច​គ្នា​​ដែល​មាន​ស្វាមី​រួចហើយ បាន​លួច​សហាយ​ស្មន់​​ជា​មួយ​​គ្នា​នៅ​ផ្ទះ​សំណាក់​មួយ ស្រាប់​​តែ​​​ពួក​គេ​ជាប់​គ្នា​តែម្តង គឺ​បុរស​ដកប្រដាប់​ភេទ​ចេញពី​រូងនាគ​ស្ត្រី​មិន​រួច ។

រឿង​អបិយ​ជំនឿ​​ក្នុង​​ស្រុក​ខ្មែរ​យើង​អំពី​មន្ត​អាគម​ចង​ផ្អោប​​គូរ​ស្នេហ៍​សហាយ​ស្មន់​ពេល​រួមរ័ក​​មេត្រី​បាន​លេចឮ​ជា​យូរ​មក​ហើយ​ក្នុង​ចំណោម​​ប្រជាជន​​​កម្ពុជា ប៉ុន្តែ​នៅ​មិន​​ទាន់​ប្រទះ​ឃើញ​​ជាក់​ស្តែងថា មាន​គូស្នេហ៍​សហាយ​ស្មន់​ណា​មួយ​ត្រូវ​បាន​គេ​ប្រើ​មន្ត​អាគម​ឱ្យ​​ជាប់​គ្នា ខណៈ​ពេល​រួម​រ័ក​ដូចការ​លេចឮ​នោះ​ទេ។ ​

​ប្រភព​បន្ត​​ទៀតថា ​បាន​ជា​កើត​មាន​រឿង​បែប​នេះ ព្រោះ​កន្លង​មក​ស្វាមី​នាង​ម្នាក់​នោះបាន​សង្ស័យ និង​តាម​ដាន​សកម្ម​ភាព​​​ផិត​ក្បត់​របស់​ប្រពន្ធ​​ខ្លួន តែនាងចេះតែ​ប្រកែក ​រហូតធ្វើ​ឱ្យ​បុរស​ជា​ប្តីទៅ​​ពឹងគ្រូ​មន្ត​អាគម​ម្នាក់​​ឱ្យ​​​ធ្វើមន្ត​​អាគមចង​ផ្អោប​អ្នក​ទាំងពីរ​ ប្រសិន​បើពួក​គេ​ហ៊ាន​ប្រព្រឹត្ត​​សិច ដោយ​សហាយ​​ស្មន់​ផិត​ក្បត់​ស្វាមីនោះ​​​​នឹង​ជាប់​ប្រដាប់​ភេទ​គ្នា។ ​​ក្រោយ​​មក​​ក៏​កើត​​មាន​រឿងអស្ចារ្យ​​នោះ​​​​​ប្រាកដ​មែន ​ពេល​អ្នក​ទាំង​២លួច​រួម​រ័ក​​មេត្រី ស្រាប់តែ​ភាគី​បុរស​មិន​អាច​ដក​នាគ​រាជ​របស់​ខ្លួន​​ចេញពី​ល្អាង​​​ស្រី​ស្អាត​បាន ។
ក្នុង​ស្ថាន​​ភាពអាសន្ន​នេះ​បុរស​កេន​យ៉ា​ម្នាក់​នោះ​បាន​ព្យា​យាម​យ៉ាង​ខ្លាំង​ក្នុង​ការ​ដក​វា​ចេញ​ទាំង​ឈឺ​ចាប់ ដើម្បី​គេច​​ពី​ការ​ចោទ​ប្រកាន់​របស់​ប៉ូលិស តែ​នៅ​​តែ​មិនអាច​ដក​ចេញ​បាន ទី​បំផុត​ត្រូវ​សុំឱ្យ​​ប៉ូលិស​​ជួយ ។ ប៉ូលិស​​បាន​​សម្រុក​​ចូល​​បន្ទប់​លួច​ឡើង​ឋាន​សួគ៌​របស់​ពួកគេទាំង​២​នាក់​ឃើញ​ពួកគេនៅ​តែ​មិន​​អាច​ដកវា​ចេញ​បាន​ទៀត ក៏​សម្រេច​​ចិត្ត​​ជួយ​ដក តែ​​នៅ​តែ​មិន​អាច​ដក​បាន ព្រោះ​អាច​ដាច់​លិង្គឈឺស្លាប់​ ។ ចំណែក​​ឯបុរស​​ជា​ប្តី​នាង​នៅ​អង្គុយ​​យោក​ជើង​ធ្វើព្រងើយ​​មិន​ព្រម​អត់​ឱន ដោយ​សារ​ពេល​នេះ​​​ចាប់​កំហុស​បាន​ជាក់​ស្តែង​ ឬ​​ថា​តាម​ទាន់​ជាន់​កែង ។

​ទី​បំផុត​​បុរស​សហាយ​​នោះ​សម្រេច​ចិត្ត​​អង្វរបុរសជា​ប្តី​នាង​សុំ​ទោស និង​សុំ​សង​ជំងឺ​ចិត្ត​២០.០០០ Shilling (ប្រមាណ​២៤០​ដុល្លារ) និង​ដោយ​មាន​អន្តរាគមន៍​ពីប៉ូលិស​ផង ទើប​បុរស​ជាប្តី​នារី​​សហាយ​ស្មន់​ម្នាក់​នោះ​សុខ​ចិត្ត​ឱ្យ​គ្រូ​មន្ត​អាគម​ដោះ​​អំពើ​ចេញ​វិញ ទើប​ពួក​គេ​អាច​ដក​ប្រដាប់​ភេទ​ចេញ​ពីគ្នា​បាន ។ តើ​លោក​អ្នក​ជឿ​ទេ? សូម​ទស្សនា​រូបភាព និង​វីដេអូ​ឃ្លីប​ដែល​មាន​នៅលើ​គេហ​ទំព័រ​កោះសន្តិ​ភាព​នា​ថ្ងៃ​ទី​២១ ឧសភា ២០១៣ ៕