ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​កំបុត​ត្បូង​​នៅ​រដ្ឋ​អូ​ក្លា​ហូ​ម៉ា​សម្លាប់​មនុស្ស​​យ៉ាង​តិច​91​​នាក់​​

13 ឆ្នាំ មុន

​មនុស្ស​យ៉ាង​តិច​៩១​នាក់​​ ក្នុង​នោះ​មាន​កុមារ​២០​នាក់​បាន​ត្រូវ​ស្លាប់​​ កាល​ពី​ថ្ងៃ​ទី​២០ ឧសភា នៅ​​​សហ​រដ្ឋ​អាមេរិក​ ដោយ​សារ​ការ​វាយ​ប្រហារ​នៃ​ព្យុះ​​កំបុត​ត្បូង​​ដ៏​ធំ​ំមួយ​​មាន​មុខ​ដល់​ទៅ​៣​គី​ឡូ​​ម៉ែត្រ ​លើ​ទីក្រុង MOORE ជា​ទីក្រុង​មួយ​នៅ​ជាយ​​ក្រុង​​អូ​ក្លា​ហូម៉ា ស៊ីធី​ ។

តុល្យ​ការ​ផ្លូវ​ការ​នៅ​តែ​រាយ​ការណ៍​ពី​មនុស្ស​​ស្លាប់​៥១​នាក់​ ក៏​ប៉ុន្តែ​ពួក​អ្នក​ជួយ​សង្គ្រោះ​​រាយ​ការណ៍​​ប្រាប់​​ផ្នែក​សុខា​ភិបាល​​រដ្ឋ​ថា ពួក​គេ​​កំពុង​បញ្ជូន​​សាក​សព​មនុស្ស​​៤០​នាក់​ថែម​ទៀត​ ។នេះ​ជា​ព្យុះ​​កំបុត​ត្បូង​​ដ៏​​មហា​ប្រល​័យ​មួយ​នៅ​​សហ​រដ្ឋ​អាមេរិក​​ចាប់​តាំង​ពី​ព្យុះ​កំបុត​ត្បូង​ដែល​សម្លាប់​មនុស្ស​​១៦១​នាក់​​កាល​ពី​ឆ្នាំ​២០១១ នៅ​ក្រុង​ JOPLIN រដ្ឋ​​​មីស៊ូ​វី មក ។

ប្រធានាធិបតី​អាមេរិក​​ លោក​បារ៉ាក់​អូ​បា​ម៉ា ប្រកាស​គ្រោះ​​​មហន្តរាយ​ចម្បង​នៅ​រដ្ឋ​អូ​ក្លា​​ហូ​ម៉ា ហើយ​បញ្ជា​ឱ្យ​បញ្ចេញ​​ជំនួយ​សហ​​​ព័ន្ធ​សម្រាប់​ជួយ​បំពេញ​សេច​ក្តី​ត្រូវ​ការ​​​ខាង​សង្គ្រោះ​ ។ ព្យុះ​កំបុត​ត្បូង​​នេះ​ពិត​ជា​សាហាវ​ដោយ​កួច​រថ​យន្ត​ទាំង​​ឡាយ​​ប៉ើង​​គរ​លើ​គ្នា​​។ សាលា​រៀន​នានា​​​ត្រូវ​​បំផ្លាញ​ខ្ទេច​ ក៏​ដូ​ច​ជា​ផ្ទះ​​ជា​ច្រើន​​ខ្នង ព្រម​ទាំង​​​មន្ទីរ​ពេទ្យ​​មួយ ។

អភិបាល​ក្រុង​ MOORE ប្រជា​ជន​ប្រមាណ​​៥០.០០០​នាក់​និយាយ​ថា ទីក្រុង​​ទាំង​មូល​ក្លាយ​ជា​ទីលាន​នៃ​ការ​បំផ្លាញ​ ។ តាម​ដង​វិថី​​ពោរ​ពេញ​ដោយ​បំណែក​ផ្សេង​ៗ​ អគ្គិសនី​ត្រូវ​ដាច់ ប៉ាណូ​​ទាំង​ឡាយ​​ប៉ើង​បាត់​អស់ ហើយ​រថ​យន្ត​​ទាំង​ឡាយ​ប៉ើង​​គរ​លើ​គ្នា ។មន្ទីរ​​ពេទ្យ​​នានា​ក្នុង​តំបន់​នោះ​រាយ​ការណ៍​ពី​មនុស្ស​​២៤០​នាក់​ត្រូវ​របួស ក្នុង​នោះ​​មាន​កុមារ​យ៉ាង​តិច​៦០​នាក់ ៕