រាជធានីភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2F-7390 ដឹកសំបកដបស្រាបៀរពេញរថយន្ត បានបើកស្របទិសគ្នាជាមួយម៉ូតូ១គ្រឿងមិនចាំម៉ាក ខណៈពេលម៉ូតូបើកពីខាងមុខ រថយន្តក៏ចាប់ហ្រ្វាំងដែរ បណ្តាលឱ្យក្រឡាប់ចាក់ចោលសំបកដបបែកខ្ទាត់ខ្ចាយរាយប៉ាយពេញផ្លូវ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២១ ឧសភា ២០១៣ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌមានជ័យ ។
បើតាមសម្តីរបស់អ្នកបើកបររថយន្តឈ្មោះជាង វិចិត្រ ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នកដើរទិញសំបកដបស្រាបៀរ ស្នាក់នៅសង្កាត់ព្រែកឯង ខណ្ឌមានជ័យ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់ធ្វើដំណើរត្រឡប់ពីដើរទិញសំបកស្រាបៀរតាមភោជនីយដ្ឋាន និងខារ៉ាអូខេ ដើម្បីយកទៅលាង រួចយកលក់ឱ្យក្រុមហ៊ុនស្រាបៀរ ហើយក៏ជួបហេតុការណ៍នោះតែម្តង ៕




ចែករំលែកព័តមាននេះ