ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ក្រ​ចេះ​កសាង​សំណុំ​រឿង​រថយន្ត​ដឹក​ឈើ​គ្រញូង​ក្រ​ឡាប់​ទៅតុលា​ការ

13 ឆ្នាំ មុន

ខេត្ត​ក្រចេះ៖​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ក្រ​ចេះ​ បា​ន​កសាង​សំណុំ​រឿង​រថយន្ត​ឡង់​គ្រី​ស្ស័រ​ ដឹក​ឈើគ្រ​ញូ​ង​ជាង​១ម៉ែត្រ​គូប​និង​មាន​តម្លៃ​ច្រើន​ម៉ឺន​ដុល្លារ​ ដែល​ក្រឡាប់​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៧​ កាលពី​ថ្ងៃទី​១៥ ឧសភា ២០១៣ នៅ​ចំណុច​​ឃុំ​អូរ​គៀង​ ស្រុក​សំបូរ​ ទៅ​តុលាការ និង​បាន​ធ្វើ​សេចក្ដី​ប្រកាស​ដើម្បី​ស្វែង​រក​ម្ចាស់​រថយន្ត​ឱ្យ​ចូលខ្លួ​ន​មក​ដោះ​ស្រាយ​នៅ​ចំ​ពោះ​មុខ​ច្បាប់។

 នាយ​សង្កាត់​រដ្ឋ​បាលព្រៃឈើ​​អូរ​គៀង​លោក​ ម៉ី​ វុទ្ធី បាន​ឱ្យដឹ​ង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី​២១ ឧសភា ២០១៣នេះ​ថា​​ ​​បន្ទាប់ពី​រថយន្ត​ឡង់​គ្រី​ស្ស័រ​ ពណ៌ខ្មៅ​ ខាងលើ​​បានជួប​ហេតុ​ការណ៍​ក្រ​ឡាប់​រួច​ សម្ភារនិង​រថយន្ត​ត្រូវ​បាន​មន្ត្រីជំនាញ​​ យក​ទៅ​រក្សាទុកនៅសង្កាត់រដ្ឋបាលនិង​ធ្វើការ​វាស់​វែងចំនួន​ឈើ​ទាំង​នោះ​។

 មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បានបន្តថា​ ឈើ​ទាំង​នោះ​សុទ្ធសឹងជា​ឈើ​គ្រញូង​មាន​ចំនួន​រាប់រយ​កំណាត់​មានទម្ងន់​ជាង​១ ពាន់​គីឡូក្រាម​ ស្មើនឹង​​១​ម៉ែត្រគូប​​។ពេល​នេះ​វត្ថុ​តាងទាំង​នោះ​​ត្រូវ​បាន​កម្លាំង​ជំនាញកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ដើម្បី​ចាត់វិធាន​ការបន្ត​។

 គួររំលឹក​ផ​ង​ដែរ​ថា​​កាល​​ពី​វេលា​ម៉ោង​១២ ថ្ងៃត្រង់​ថ្ងៃទី​១៥ ឧសភា ២០១៣មាន​ឧប្បត្តិហេតុគ្រោះថ្នាក់​ក្រឡាប់​រថយន្ត​​ឡង់​គ្រី​ស្ស័រមួយ​ ខណៈដែល​រថយន្ត​នេះ​មានផ្ទុកឈើគ្រញូង​ពេញ​បើក​ស្រប​ទិសគ្នាជាមួយក្បួន​​រថយន្ត​ស៊ី​​រ៉ែន​បើក​ផ្លូវ​ឱ្យរថយន្ត​ថ្នាក់​ដឹកនាំមួយ​ចំនួន​ ដែល​ត្រឡប់​ពីចូលរួម​ពិធី​ សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​​រោង​ចក្រ​ផលិត​​​និង​ចៀរ​ជ័រ​កៅ​ស៊ូ​ នៅ​ស្រុក​សេ​សាន ខេត្ត​ស្ទឹង​ត្រែង៕