ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​​យុ​វ​​ជន​​ថ្នាល​​ភ្នំពេញ​​​ក្រោន​​ឈ្នះ​​ជើង​​ឯក​​ពាន​​រង្វាន់​​ Asia’​’s​ Premier ​Soccer ​Sixes​ Tournament​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ ក្រុម​យុវ​ជន​​ថ្នាល​ភ្នំ​ពេញ​ក្រោន​បាន​​ក្លាយ​ជា​ជើង​ឯកពាន​រង្វាន់​ Asia’s Premier Soccer Sixes Tournament ​កាលពីថ្ងៃទី​១៩ ឧសភា ​លើ​ទឹកដី​សិង្ហ​បុរី​ដោយ​បាន​យក​ឈ្នះ​​ក្រុម​​បាល់​ទាត់​​២​មក​ពី​ប្រទេស​ថៃ ​​​​​​​​​​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព័្រត្រ​និង​ផ្តាច់​​ព្រ័ត្រ​ និង​ឈ្នះ​៧​ប្រកួត​ជាប់​ៗ
​គ្នា ​។ នេះជា​សមិទ្ធ​ផល​​ដ៏​អស្ចារ្យមួយ​របស់​ក្រុម​យុវ​ជន​​​ថ្នាល​ភ្នំពេញ​​ក្រោន​ក្រោម​ការ​ដឹក​នាំ​របស់​​លោក​បួយ ដា​រី ជា​គ្រូ​បង្គោល​ដែល​បាន​យក​ឈ្នះ​បន្ត​បន្ទាប់​គ្រប់​ការ​ប្រកួត​ពោល​គឺ​​៧​ប្រកួត​ជាប់គ្នា​ចាប់​តាំង​ពី​បើក​​កម្មវិធី​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​​តែ​ម្តង ​និង​មិន​មាន​របូត​គ្រាប់​​បាល់​សូម្បី​តែមួយ​គ្រាប់ណា​សោះ ។

​ក្រុម​យុវ​ជន​​ថ្នាល​​ភ្នំ​ពេញ​ក្រោន​បាន​យក​ឈ្នះ​ក្រុម​ Klung Toey ​របស់​ថៃ​​នៅវគ្គ​១/២ដោយ​លទ្ធ​ផល ​៤-០ និង​បន្ត​ឈ្នះ​ក្រុម​ថៃ​ Youth Home មួយ​ទៀត​​នៅ​វគ្គ​​ផ្តាច់​ព្រ័ត្រ​ក្នុង​លទ្ធ​ផល​២-០ លើក​ពាន​រង្វាន់​ Asia’s Premier Soccer Sixes Tournament  ​យ៉ាង​សប្បាយ​រីក​រាយ​ ។ លទ្ធ​ផល​៧​ប្រកួត​របស់​ក្រុម​យុវជន​​​ថ្នាល​ភ្នំពេញ​ក្រោន​គឺ​៖ វគ្គ​ជម្រុះ ភ្នំពេញ​ក្រោន​២-០ Klung Toey (ថៃ),​ភ្នំពេញ​ក្រោន​ ៥-០ Youth Home (ថៃ​), ភ្នំពេញ​ក្រោន ​៤-០  Bali Sports(ឥណ្ឌូ​ណេស៊ី​),​ភ្នំពេញ​ក្រោន​ ២-០​ Hevea MK (ឥណ្ឌូ​ណេស៊ី​)​,ភ្នំពេញ​ក្រោន​ ៦-០ Rumah Faith (ម៉ាឡេស៊ី)​ វគ្គ​​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ៖ ​ភ្នំពេញ​ក្រោន​ ៤-០ Klung Toey (ថៃ​) និង​វគ្គ​ផ្តាច់ព្រ័ត្រៈ​ភ្នំពេញ​ក្រោន​ ២-០ Youth Home (ថៃ) ។

សូម​បញ្ជាក់​ថា ​ក្នុងឆ្នាំ​ដំបូង​​ក្រុម​យុវ​ជន​​ថ្នាល​ភ្នំពេញ​​ក្រោន​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣​ និង​ឆ្នាំ​មុន​ពួក​គេ​ទទួល​បាន​ជើង​ឯង​រង​ប៉ុណ្ណោះ​ តែ​នៅ​ឆ្នាំ​នេះ​ពួកគេ​ទទួល​បាន​ជើង​ឯក​បន្ទាប់​​ពី​​ផ្តួល​ក្រុម​២​មក​ពី​ប្រទេស​ថៃ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ និង​ផ្តាច់​ព្រ័ត្រ​​​រួច​មក ​។​ អ្វីដែល​ធ្វើ​ឱ្យ​មាន​ការ​កត់​សម្គាល់​និងមោទ​នភាព​បំផុត​នោះ​គឺ​ក្រុម​យុវជន​​ថ្នាល​ភ្នំពេញ​ក្រោន​លេង​៧​ប្រកួត​ ​ឈ្នះ​ទាំង​៧​ប្រកួត ​ទាត់ចូល​ទី​២៧​គ្រាប់ និងមិន​មាន​ក្រុម​ណា​ស៊ុត​បាល់​​បញ្ចូល​ទី​ពួកគេ​​បាន​សូម្បី​តែ​១​គ្រាប់​ ដែល​នេះជា​សមិទ្ធ​ផល​មួយ​ដ៏​អស្ចារ្យ​​​សម្រាប់​ពួកគេ ​។ ​កីឡា​ករ​ដែល​ស៊ុត​បាល់​​​បញ្ចូល​ទី​បាន​ច្រើនជាង​គេ​ប្រចាំ​ព្រឹត្តិការណ៍​នេះ​គឺ​សួន ​នឿត និងគឹម ​ឆាយ៉ា ​​ដោយ​ពួកគេ​ធ្វើ​បាន​សម្រេច​​​ម្នាក់​​៧​គ្រាប់ ។

សម្រាប់​ការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់​ខាង​លើ​នេះ​​ ក្រុម​​បាល់​ទាត់​​នីមួយ​ៗ​តម្រូវ​ឱ្យ​មាន​កីឡា​ករ​​៦​នាក់​លើ​ទីលាន ។ គ្រប់​កីឡាករ​ទាំង​អស់​​កំណត់​យក​អ្នក​កើត​នៅ​ឆ្នាំ​១៩៩៩ ឬ​២០០០​ ។ ​ក្រុម​​យុវជន​​ថ្នាល​ភ្នំ​ពេញ​ក្រោន​ ដែល​បញ្ជូន​ទៅ​ចូល​រួម​ប្រកួត​លើក​នេះ​​មាន​ចំនួន​៨​នាក់ ​​​​​ដឹក​នាំ​ដោយ​លោក​​បួយ ​ដាវី ​និង​បាន​ត្រឡប់​មកដល់​កម្ពុជា​វិញ​កាលពី​រសៀល​ថ្ងៃ​ម្សិល​មិញ​​ ៕