បន្ទាប់ពីទទួលបានជ័យជម្នះយ៉ាងងាយស្រួលហួសពីការរំពឹងទុកក្នុងការប្រកួតរៀងៗខ្លួនកាលពីដើមខែឧសភា កន្លងមក វ្ល៉ាឌីមៀ ឃ្លីតស្កូនិងអាឡិចសាន់ឌ័រ ប៉ូវេតគីន បានណាត់ជួបគ្នានៅលើសង្វៀនក្រុងមូស្គូ ប្រទេសរុស្ស៊ី ដោយការប្រកួតទំនងជានឹងធ្វើនៅថ្ងៃទី៥ តុលាខាងមុខ ។ ព័ត៌មានពីការជួបគ្នារវាងកំពូលកីឡាករប្រដាល់ទម្ងន់ធ្ងន់ពិភពលោកទាំង២រូបនេះ ត្រូវបានទម្លាយឱ្យដឹងដោយលោកវ៉្លាឌីមៀ រីយូណូវ អ្នករៀបចំការប្រកួតរបស់ប៉ូវេតគីន ។
ប៉ូវេតគីន មានឯតទគ្គកម្មប្រកួតឈ្នះ២៦លើកមិនដែលចាញ់និងធ្លាប់ផ្តួលដៃគូឱ្យសន្លប់១៨លើក ហើយកាលពីពេលថ្មីៗនេះបានយកឈ្នះកីឡាករAndrzej Wawrzyk នៅទីក្រុងមូស្គូ ។ ចំណែក វ្ល៉ាឌីមៀ មានឯតទគ្គកម្មប្រកួតឈ្នះ៦០លើក ចាញ់៣លើក និងផ្តួលដៃគូឱ្យសន្លប់៥១លើក ៕
ចែករំលែកព័តមាននេះ