ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​​សាងស្ពាន​អ្នកលឿងជិត​១០០​​នាក់ ធ្វើកូដកម្ម​មិនចូលធ្វើការ​

10 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ កម្មករធ្វើស្ពាន​អ្នក​លឿង​ជិត​១០០​នាក់ បានធ្វើ​​កូដកម្ម​មិនចូលធ្វើការ ​ដោយ​សារមាន​​មន្ទិល​រឿងក្រុម​ហ៊ុនកាត់​ពន្ធ​១០% លើប្រាក់​ខែពួកគាត់ ។

ហេតុការណ៍​នេះកើតឡើងនៅ​ម៉ោង​១២​និង​១០​នាទី​​ថ្ងៃទី២១ ឧសភា ២០១៣ នេះនៅ​ត្រង់​ចំណុច​គល់​ស្ពាន​ត្រើយខាងលិច ។

ខេត្តព្រៃវែង ៖ កម្មករធ្វើស្ពាន​អ្នក​លឿង​ជិត​១០០​នាក់ បានធ្វើ​​កូដកម្ម​មិនចូលធ្វើការ ​ដោយ​សារមាន​​មន្ទិល​រឿងក្រុម​ហ៊ុនកាត់​ពន្ធ​១០% លើប្រាក់​ខែពួកគាត់ ។

ហេតុការណ៍​នេះកើតឡើងនៅ​ម៉ោង​១២​និង​១០​នាទី​​ថ្ងៃទី២១ ឧសភា ២០១៣ នេះនៅ​ត្រង់​ចំណុច​គល់​ស្ពាន​ត្រើយខាងលិច ។ ក្រុមអ្នក​តំណាង​​កម្ម​ករបាន​និយាយថា ក្រុម​ហ៊ុន​ជប៉ុន​ម៉ៅ​ការ​សាងសង់​​ស្ពាន​​អ្នក​លឿង​បាន​កាត់​ពន្ធ​១០% លើ​ប្រាក់​ខែ​​បន្តិច​បន្តួច​របស់​ពួក​គាត់រយៈ​ពេល​២ឆ្នាំ មក​​ហើយ ហើយ​ពេលសុំការ​បកស្រាយ​ខាង​ក្រុម​ហ៊ុន​​បែរ​ជា​មិន​មាន​ឯក​​សារ​គ្រប់គ្រាន់​ ដើម្បី​ពន្យល់​បង្ហាញ​ពួកគាត់​ពីបញ្ហា​នេះ ។

តំណាង​​ក្រុម​ហ៊ុន​លោក Akhterhossaim ជនជាតិ​បង់ក្លាដេស បាន​ឱ្យ​ដឹងថា ​ក្រុម​ហ៊ុន​បាន​កាត់​ពន្ធ​នេះបម្រុង​ទុក​បង់​ពន្ធ​ជូន​រដ្ឋាភិបាល​​​ បើ​​មាន​ការ​តម្រូវ​ តែ​បើ​​អត់​ទេ នឹងបង្វែ​រ​ជូន​កម្ម​ករវិញ​នៅ​ចុង​បញ្ចប់​​នៃការ​សាង​សង់ ។ តំណាង​ក្រុម​ហ៊ុន​បន្ត​ថា នៅ​ល្ងាច​នេះ​ក្រុម​ហ៊ុន​នឹង​ចេញ​លិខិត​ព្រមាន​​ដល់​ក្រុម​បាតុ​ករ ហើយ​ថា បើ​ព្រឹក​ស្អែក​នៅតែ​​ធ្វើកូដ​កម្ម​ទៀត​នឹងឈាន​ដល់​ការ​​បញ្ឈប់​ការ​​ងារ​​​ពួកគេទាំង​អស់​នោះ​តែម្តង ។

ប៉ុន្តែ​ទោះបីជាយ៉ាង​ណា តំណាងកម្ម​ករ​ស្នើសុំ​​ឱ្យ​ខាង​ក្រសួង​​ពាក់​ព័ន្ធ​មេត្តា​ជួយ​បំភ្លឺ​​​ថា តើ​ករណី​​ពន្ធ​១០% ​ពីប្រាក់​ខែ​នេះពិត​ជាតម្រូវ​ឱ្យ​កាត់​ចេញពីប្រាក់​ខែ​ពួក​គេឬយ៉ាងណា តែ​ពួក​គាត់​​ថា កម្ម​​ករ​មាន​ប្រាក់​ខែ​តិច​តួចណាស់ ហេតុ​នេះ​សូម​រដ្ឋាភិបាល​ជួយ​កុំ​ឱ្យ​មាន​ការ​កាត់​ពន្ធ​ពីពួកគាត់​​អី ៕