ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​មើលរឿង​អាសអា​ភាស​​​​​​នៅ​អាយុ​6ឆ្នាំ​​​ ចាប់​ផ្តើម​ចេះ​ញ៉ែ​នៅ​អាយុ​8​ឆ្នាំ

13 ឆ្នាំ មុន

យោងតាម​ការសិក្សាមួយ​​ចេញ​ផ្សាយ​តាម​សារ​ព័ត៌មាន​អង់គ្លេស Daily Mail ​​​ឲ្យ​ដឹង​​ថា ​ក្មេង​​ចាប់​ផ្តើម​មើល​រឿង​អាសអាភាស​តាម​អ៊ីន​ធើរ​ណេត​ចាប់​ពី​អាយុ​​៦ឆ្នាំ​​នឹង​ចាប់​ផ្តើម​ចេះ​ញ៉ែ​តាម​អន​ឡាញនៅអាយុ​​​៨ឆ្នាំ​​ ។​សារ​ព័ត៌មានរាយការណ៍ថា​ ឪពុក​ម្តាយ​ជាង​១៩.០០០​នាក់​នៅ​លើ​ពិភព​លោក​​បាន​ចូល​រួម​នៅ​ក្នុង​ការ​អង្កេតនេះ​ ជាមួយ​នឹង​ទិន្នន័យ​ដែល​បាន​ចង​ក្រង​ដោយប្រើប្រាស់​ព័ត៌មាន​ពី​វែប​សាយ​​ដែល​ពួក​គេប្រើប្រាស់​ដើម្បី​បិទ​ចោល​វែប​​សាយ​ណា​ដែល​កូនៗ​របស់​គេ​​តែង​តែ​ចូល​មើល​ជា​ញឹកញាប់​ ។​

ការសិក្សាបានរកឃើញថា​ ស្ទើរ​តែ​១/៣​នៃ​ក្មេងៗ​ទាំងនោះ​មាន​គណនី​បណ្តាញ​សង្គម​យ៉ាង​ហោច​១​នៅ​ពេល​ដែល​គេ​មាន​អាយុ​១២​ឆ្នាំ​ហើយ​​​ក្មេងៗ​ទាំងនោះ​លាក់​អាយុ​របស់​គេ​នៅ​ពេល​បង្កើត​ព័ត៌មាន​ផ្ទាល់ខ្លួន​តាម​អន​ឡាញ ។ឧទាហរណ៍​ដើម្បី​ចូល​រួម​បណ្តាញ​សង្គម​ហ្វេស​ប៊ុកអ្នក​ត្រូវ​មាន​អាយុ​១៣ឆ្នាំ​ ។​ជាការព្រួយបារម្ភបំផុត អ្នក​ដែល​ញៀន​កំុព្យូ​ទ័រ​ចំនួន​២%​ជាក្មេង​ដែល​មាន​អាយុ​ត្រឹម​​៥​ឆ្នាំ ហើយ​១៧%​ទៀត​គឺ​ជា​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ដែល​មាន​អាយុ​១០​ឆ្នាំ​ ។ ​សរុប​ទៅ​ក្មេងៗ​កំពុង​ងាក​ទៅ​រក​ការ​លេង​ហ្គែម​តាម​កុំព្យូទ័រ​ និង​​ការ​ផ្ញើ​សារ​ក្នុងវ័យ​​ក្មេង​​បំផុត​ ។​

ការសិក្សានេះ​​ចេញ​ផ្សាយ​ដោយ​ក្រុម​ហ៊ុន​ Bitdefender ដែល​ជា​ក្រុម​ហ៊ុន​​បង្កើត​សូហ្វ​វែរ​ប្រឆាំង​មេរោគ​​ល្អ​បំផុតសម្រាប់​អីុន​ធើរ​​ណេត ។​អ្នកយុទ្ធ​សាស្ត្រ​ផ្នែក​សន្តិ​សុខ​របស់​ក្រុម​ហ៊ុន​លោក​ Catalin Cosoi ​ប្រាប់​​សារ​ព័ត៌​មាន​ US Today ថា បច្ចុប្បន្ន​នេះ​ក្មេងៗ​កំពុង​ធ្វើ​ខ្លួន​​ដូច​​យុវ​វ័យ​ គ្រាន់​តែ​ឲ្យ​ឧបករណ៍​ភ្ជាប់​អីុន​ធើរ​ណេត​ទៅ​គេ គេនឹងអាច​រក​វិធី​ចូល​ទៅ​រក​អ្វី​ដែល​ឪពុក​ម្តាយ​គេ​ចង់​​ហាម​ប្រាម​ជារៀងរហូត​ ៕​