ខេត្តព្រះវិហារ ៖ រណ្តៅរ៉ែមាសដែលប្រជាពលរដ្ឋនាំគ្នាទៅជីកយកគ្រប់ៗគ្នានោះបានបាក់សង្កត់ក្មេងប្រុសម្នាក់ស្លាប់ ខណៈពួកគេនាំគ្នាចូលទៅជីកយករ៉ែមាស កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៩ ឧសភា ២០១៣ ស្ថិតក្នុងភូមិគោករវៀង ឃុំរមទម ស្រុករវៀង។
ប្រពភព័ត៌មានបានឱ្យដឹងថារហូតមកទល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់កាយរកសពក្មេងប្រុសនោះឃើញនៅឡើយទេ។ ប្រភពបន្តថាក្នុងហេតុការណ៍បាក់រណ្ដៅរ៉ែមាសសង្កត់នេះមិនមែនមានតែក្មេងប្រុសម្នាក់នោះទេដែលរងគ្រោះ គឺនៅមានមនុស្សជាច្រើនទៀត តែគេមិនទាន់ដឹងថាមានប៉ុន្មាននាក់នោះទេ ព្រោះសមត្ថកិច្ចបានឡោមព័ទ្ធការពារទីនោះមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានចូលទៅជិតឡើយ៕
ចែករំលែកព័តមាននេះ