យោងតាមម៉ាស៊ីនឃោសនាក្នុងស្រុកថា យន្តហោះប្រដេញ១គ្រឿងធុន MIRAGE 2000 បានធ្លាក់កាលពីព្រឹកថ្ងៃទី២០ ឧសភា ពេលបំពេញបេសកកម្មហ្វឹកហាត់លើដែនទឹកនៃស្រុក HSINCHU ភាគពាយ័ព្យតៃវ៉ាន់ ។
អ្នកបើកយន្តហោះទាំង២នាក់បានលោតចេញមុនពេលត្រូវជួយសង្គ្រោះ ។ មូលហេតុនៃការធ្លាក់យន្តហោះនោះជាកម្មវត្ថុនៃការស៊ើបអង្កេតមួយ ។ គ្រោះថ្នាក់នោះកើតមាន៥ថ្ងៃ ក្រោយពីយន្តហោះប្រដេញធុន F-16 មួយគ្រឿង ធ្លាក់កាលពីថ្ងៃទី១៥ ឧសភា ពេលហោះហ្វឹកហាត់ដែរពីលើដែនទឹកនៃស្រុក CHIAYI ភាគនិរតីតៃវ៉ាន់ ដោយអ្នកបើកក៏ត្រូវបានជួយសង្គ្រោះដែរ ៕
ចែករំលែកព័តមាននេះ