ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ដំបូង​រាជធានី​ភ្នំពេញ​​បើក​​សវនា​ការ​​អង្គ​សេចក្តី​លោក​​ដេវីត ​ឆាណាយវ៉ា

13 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​៖ សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​​នៅ​វេលាម៉ោង​៤​រសៀល​ថ្ងៃទី​២០ ឧសភា​ បានបើក​សវនាការ​អង្គ​សេចក្តី​លើ​សំ​ណុំ​រឿងហិង្សា​ដោយ​ចេតនា​លើ​អ្នក​កាសែត​៥រូប ។ ជន​ជាប់​ចោទ​៣នាក់​ ប៉ុន្តែ​នៅ​ចំ​ពោះ​មុខ​មាន​តែ​២នាក់គឺលោក​ដេ​វីត​ ឆាណាយ​វ៉ា​ និងឈ្មោះ​ប្រាក់​ អូ​ហ្វី កំបាំង​មុខលោក​យាន​ ស៊ី​ណា​ អនុ​រដ្ឋ​លេខា​ធិកា​រ​ក្រសួង​យុ​ត្តិ​ធម៌​ដែល​រត់​គេច​ខ្លួន ។

ចៅ​ក្រម​ជំនុំ​ជម្រះ​លោក​ស្រី​ចាំង​ ស៊ីណាត​ តំ​ណាង​អយ្យការ​សាលា​ដំបូង​លោក​លី​ សុ​ផាណា ។ សវនា​ការ​បើកជា​សាធារណៈដោយមាន​អ្នក​កាសែត​និង​ប្រជាពល​រដ្ឋ​ចូល​រួម​ផងដែរ ៕