ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​​ចិន​ Lynn Xiong ​ខ្លាច​រអា​សមរភូមិ​ស្នេហា​

13 ឆ្នាំ មុន

​បន្ទាប់​ពី​ដើរ​ដល់​ផ្លូវ​បំបែកខណ្ឌ​ចែក​​បេះដូង​ជាមួយ​​​តា​រាសម្ដែង​​​ និង​ចម្រៀង​ ​Aaron Kwok ​មក ​តា​រា​សម្ដែង និងបង្ហាញម៉ូដ​​​ចិន​នាង​ Lynn Xiong ហាក់​ដូច​ជាខ្លាច​រអា​ ​​ពាក្យ​ស្នេហា​​​ដែល​បាន​​ជាន់ឈ្លី​​ញាំញី​បេះ​ដូង​​របស់​នាង​ឱ្យ​ឈឺ​ផ្សា​​ឥត​​ល្ហែ​​​​ធ្វើ​ឱ្យ​នាង​​​កាន់​តែ​អស់​សង្ឃឹម​​ក្នុង​ឆាក​ជីវិត​​​ ។​​ ​

តា​រា​ចម្រៀង​​ដែល​មាន​​ដើម​ទ្រូង​​សិច​ស៊ី​រូប​នេះ​​​​និយាយថា ​​​«​​ខ្ញុំលែង​ហ៊ាន​​​សុបិន​​ចំពោះ​​​ការ​ចាប់​ផ្ដើម​​ផ្សង​​រក​ស្នេហ៍​​ថ្មី ​ឬ​ក៏​ការ​​​​រៀប​ចំ​​​អាពាហ៍​ពិពាហ៍​​​ត​​​ទៀត​ហើយ ​​​​​ពី​ព្រោះការ​សុបិន​​នេះ​ ជួន​កាល​​ធ្វើ​ឱ្យ​ខ្ញុំ​​ខក​ចិត្ត» ។​នៅក្នុងកិច្ចសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​​​ចិន​​ Shanghai Morning Post ​តា​រាសម្ដែង​​​វ័យ​​៣២​ឆ្នាំ​​រូបនេះ​និយាយថា ​​«​​​ការ​​ទាក់​ទង​គ្នា​​​​រយៈ​​ពេល​​​៧ឆ្នាំ​​​រវាង​ខ្ញុំ​ ​​និង​​លោក​​ Aaron kwok ​​​​​បាន​បញ្ចប់​​​​សព្វ​គ្រប់ហើយ​​តាំង​ពី​ពាក់​កណ្ដ​ា​ល​​​ខែ​មេសា​មក​ម្លេ៉ះ​​ ហើយ​ចាប់​ពី​ពេល​នេះ​តទៅ​​​​ខ្ញុំ​នឹង​រស់នៅ​​​ក្នុង​ពិភព​លោក​​ថ្មី​​មួយ​​ទៀត​ដែល​ខ្ញុំ​អាច​ធ្វើ​អ្វី​ៗ​ទៅ​តាម​ចំណង់​​​ចំណូល​ចិត្ត​​រប​ស់ខ្ញុំ​​ដោយ​​ពុំ​មាន​ការ​​រង​​​សម្ពាធ​អ្វី​ឡើយ​»​​ ។ ​

​ទាក់​ទិន​ទៅនឹង​មូល​ហេតុ​នៃការបែក​បាក់​​ស្នេហា​​មិន​​ត្រូវ​បាន​នាង​ប្រាប់​ឱ្យ​ដឹងលម្អិត​​​​​​​​ទេ ដោយ​គ្រាន់​តែ​​​ដឹង​​ថា អាច​​​​​មាន​​មនុស្ស​ទី៣​​ចូល​ជ្រៀត​​ជ្រែក​ស្នេហ៍​របស់នាង ​​​​ក៏​ប៉ុន្តែ​​​​លោក​​​ Aaron Kwok វិញ​​​​​​និយាយ​ថា «ការ​ជ្រើស​រើស​​គូ​កំណាន់​​ចិត្ត​ខុស​​​​គឺ​ប្រៀប​ដូចជា​​​ការ​ពាក់​ស្បែក​​ជើង​​​ខុស​ទំហំ​​អីុចឹង​» ៕​