ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​​អវកាស​ក្នុងរឿង Star Trek Into Darkness (មានវីដេអូឃ្លីប)

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ខ្សែ​ភាពយន្ត Star Trek Into Darkness  ដែល​ជាវណ្ណកម្មដ៏អស្ចារ្យមួយទៀត​ហើយ ដែលបង្កប់ទៅដោយ​ឈុតឆាកបាញ់ ប្រហារ​សងសឹករបស់ក្រុមទា​ហាន និងអ្នកទោសដ៍ឃោរឃៅមួយ​ម្នាក់ ដែលទទឹងរងចាំជា​យូរមកហើយ​នោះនឹងចាក់ បញ្ចាំងនៅ រាជធានី​ភ្នំពេ ប្រទេស​កម្ពុជា ក្នុងពេល​ខាងមុខឆាប់ៗនេះ​ហើយ។

ក្នុងខ្សែភាព​យន្តនេះបាននិយាយពីសង្រ្គាម​យាន​អវកាស ដែលបានកើតមាន​ឡើងបន្ទាប់ពីអ្នកធ្វើការលើ​យាន​អវកាស​ម្នាក់ បាន មានគំនិតជា​ច្រើនដែល​ទាក់ទងនឹងការ​បញ្ឈប់កម្លាំង​ភេរវកម្មពីពួកផ្ទៃ​ក្នុង ក្នុងការរៀបចំ​កម្លាំងភេរវកម្មដែល​បានផ្តល់អោយ អនុ សេនីយ​ឯក Kirk ជាបុគ្គលដែល​សំខាន់ម្នាក់ក្នុងការស្រាជ្រាវ​រកអ្នកទោសដែលរត់គេចខ្លួន បន្ទាប់ពីសង្គ្រាមតំបន់លោក​បានបញ្ចប់ ក៍បាន​ចាប់ខ្លួនបុរសម្នាក់​ជាមួយនឹងអាវុធដែលបំរុង​ធ្វើសកម្មភាពបំផ្លេច​បំផ្លាញមហា​ជន ។

ថាតើក្នុងការ​ស្រាជ្រាវរកអ្នកទោស​ដែលរត់គេចខ្លួនបន្ទាប់​ពីសង្គ្រាមតំបន់លោកបាន​បញ្ចប់ រួមទាំងឈានទៅដល់ការ​​ចាប់ខ្លួនបុរស​ម្នាក់​ជា​មួយ​នឹងអាវុធដែលបំរុង​ធ្វើសកម្មភាពបំផ្លាញ​មហាជន​នោះ បានជួបឧប​សគ្គ​អ្វីខ្លះ ?​មានតែចូល​រួមតាមដាន​ទស្សនាទាំង​អស់គ្នា​​នៅរោងភាព​យន្ត Legend ។ គូរបញ្ចាក់ផងដែរថា ខ្សែភាពយន្តនេះនឹងត្រូវដាក់បញ្ចាំង​ជាសាធារណៈនៅថ្ងៃទី២៣ ឧសភា ឆ្នាំ២០១៣ នេះតទៅ​នៅរោង Legend ដែល​មានទីតាំងនៅផ្សារ​ទំនើប City Mall ជាន់​ទី៣៕