ខេត្តព្រះវិហារ ៖ មានហេតុការណ៍បាក់រណ្តៅជីករុករករ៉ែមាសមួយកន្លែង ដែលមានទីតាំងនៅតំបន់ភ្នំអន្លង់ ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ បណ្តាលឱ្យមនុស្សស្លាប់ជាច្រើននាក់ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បាក់រណ្តៅនេះកើតឡើងនៅម៉ោង១១ និង៣០នាទីថ្ងៃទី២០ ឧសភា នេះ ។ សមត្ថកិច្ចកំពុងចាត់ការកាយយកសាកសពចេញពីរណ្តៅ តែមិនទាន់ដឹងថា មានចំនួនប៉ុន្មាននាក់ទេ ។
សូមបញ្ជាក់ថា រណ្តៅជីករកមាសនេះ ជារបស់ឈ្មួញកណ្តាលមិនស្គាល់អត្តសញ្ញាណម្នាក់អាចឃុបឃិតជាមួយអាជ្ញាធរស្រុករវៀង ព្រោះកន្លែងនោះ ជាតំបន់ហាមឃាត់ការជីករុករករ៉ែយ៉ាងតឹងរឹងបំផុត ៕
ចែករំលែកព័តមាននេះ