ខេត្តបន្ទាយមានជ័យ ៖ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនាវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី២០ ឧសភា ២០១៣ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិដល់មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្ត ក្រោមអធិបតីភាពលោក ទ្រី ណារីន អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកហាន សារឿន អនុប្រធាននាយកដ្ឋានបុគ្គលិក ។
តាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិសម្រេចតែងតាំង និងប្រគល់ភារកិច្ចជូនដល់មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តចំនួន២០រូប ក្នុងនោះមានថ្នាក់វរសេនីយ៍ទោ១រូប ថ្នាក់វរសេនីយ៍ត្រី១៥រូប ថ្នាក់អនុសេនីយ៍ឯក៣រូប និងថ្នាក់អនុសេនីយ៍ទោ១រូប៕
ចែករំលែកព័តមាននេះ