សម្រាប់ការប្រកួតបាល់ទាត់ក្របខណ្ឌអង់គ្លេសប្រឺមីញេលីកបានបញ្ចប់រដូវកាលទៅ ហើយកាលពីរាត្រីថ្ងៃអាទិត្យ ទី១៩ ឧសភា ឆ្នាំ២០១៣ ។ ក្រុមបិសាចក្រហម Man Utd ទទួលបានតំណែងជើងឯកសម្រាប់ឆ្នាំនេះ ខណៈ Man City ឈរលំដាប់លេខ២នាំមុខក្រុម Chelsea ចំណាត់ថ្នាក់លេខ៣ មានកៅអី១លេងឆេមពានលីក ។
ដោយឡែកក្រុមកាំភ្លើងធំ Arsenal ឈរលំដាប់លេខ៤ក្នុងតារាងត្រូវឆ្លងកាត់ការប្រកួតជម្រុះឆេមពានលីកបន្ទាប់ពីប្រកួតយកឈ្នះក្រុមម្ចាស់ផ្ទះ Newcastle 1-0 កាលពីរាត្រីថ្ងៃអាទិត្យ ។ ចំណែក ឯក្រុមTottenham វិញតាមពីក្រោយក្រុម Arsenal ទទួលបានកៅអី១លេងយូហ្វាខាប់ ។ ក៏ប៉ុន្តែគួរឱ្យសោកស្ដាយសម្រាប់ក្រុម Wigan , Reading និង QPR ត្រូវវេចសម្ពាយវិលត្រឡប់ទៅលេងនៅក្នុងក្របខណ្ឌអង់គ្លេសឆេមពានសីុបវិញនារដូវកាលក្រោយ ។
នេះគឺជាកំណត់ត្រាលើកទី១៦សម្រាប់ក្លិបកាំភ្លើងធំ Arsenal ដែលទទួលបានត្រឹមតែចំណាត់ថ្នាក់លេខ៤ត្រូវឆ្លងកាត់ការប្រកួតជម្រុះឆេមពានលីក ។ ទោះបីមិនទទួលបានពានរង្វាន់អ្វីក៏ដោយលោកអាសេន វែងហ្គើ នៅតែបង្ហាញអារម្មណ៍ពេញចិត្តនឹងលទ្ធផលនេះហើយលោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកគាំទ្រទាំងអស់ដែលនៅតែមានភក្ដីភាពជាមួយក្លិបកាំភ្លើងធំ Arsenal ៕



ចែករំលែកព័តមាននេះ