ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុតបាក់​រោង​លំហែ​កាយ​នៃ​រោងចក្រ​​កាត់ដេររបួស​កម្មករប្រមាណ​២០នាក់​នៅ​សង្កាត់​​ក្បាលកោះ​(មានវីដេអូឃ្លីប)

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​​អគារ​រោងសម្រាក​លំហែ​កាយ​នៃ​រោងចក្រកាត់ដេរ​​ឈ្មោះផាវើរ​​​ ​​បានបាក់​សង្កត់​កម្មករ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ និង​ស្រាល​ប្រមាណ​២០នាក់ ​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​ កាលពីវេលាម៉ោង​១១ និង​៤៥​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២០ ឧសភា ២០១៣ ស្ថិត​ក្នុង​ភូមិ​ជ្រោយ​អម្ពិល ​សង្កាត់​ក្បាលកោះ ខណ្ឌ​មានជ័យ ។

ភ្លាមៗនោះ មន្ត្រី​​អាជ្ញាធរ និង​​សមត្ថកិច្ច​​បានចុះទៅ​អន្តរាគមន៍​ជួយចាត់​ចែង​បញ្ជូន​អ្នករបួស​តាម​រថ​យន្ត​​ពេទ្យ​ជាច្រើនគ្រឿង​​ទៅ​កាន់​មន្ទីរពេទ្យ​មិត្ត​ភាព​​ខ្មែរ-សូវៀតដើម្បីសង្គ្រោះ ដែល​ហេតុ​ការណ៍​នេះ មាន​សភាព​ធ្ងន់ធ្ងរ​ជាង​គ្រោះ​ថ្នាក់​នៅ​រោងចក្រ​វីងស្តារ​ស៊ូ​ នៅ​ស្រុកគងពិសី ខេត្ត​កំពង់ស្ពឺទៅទៀត ។

តាមប្រភព​ព័ត៌មាន​បាន​​ឱ្យ​ដឹង​ថា រោង​ចម្រាក​លំហែ​កាយ​នៃ​រោងចក្រ​ផាវើរនេះ មានទំហំប្រហែល​ជា​១០ម៉ែត្រ គុណ​១០​ម៉ែត្រ សង់អំពីដែកស័ង្កសី ​​ឆ្អឹង​ដែក​ និង​សសរបេតុង ជា​សំណង់​ចាស់ ស្ថិត​នៅ​លើស្រះទឹក​មួយ (ដាំ​សសរ​ចូល​ក្នុងទឹក) ហើយ​ស្រាប់​តែ​ពេលនេះ ដល់ពេល​វេលា​ដែល​វាស្រុត​​ផ្អៀង​តែម្តង និងបង្ក​ឱ្យ​បាក់សង្កត់​​កម្មករ​ដែលអ្នកខ្លះ​ទៅ​អង្គុយ​សម្រាក​យក​ខ្យល់​អាកាស​ និងអ្នកខ្លះ​យកបាយទៅ​ញ៉ាំ​នៅទីនោះ​ ព្រោះ​ជាពេល​សម្រាក​ និង​ពេល​ញ៉ាំបាយ៕