ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

អ្នក​គូរ​រូប​ត្លុក​ព្រះ​មហាម៉ាត់​ជន​ជាតិ​ដាណឺម៉ាក​ទទួល​ពាន​រង្វាន់​​ M100 MEDIA PRIZE

  • Text Size

ដោយ​ ៖ ប្រុសកោះ

ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៧:៤១

អ្នកគូរូបត្លុកពេលទទួលរង្វាន់

គេហទំព័របរទេស

អ្នកគូរូបត្លុកពេលទទួលរង្វាន់

អធិការ​បតី​អាល្លឺ​ម៉ង់​ លោក​ស្រី​អេនហ្សុឺ​ឡា​ម័រ​កេល​ កាល​ពី​ថ្ងៃ​ទី​៨ កញ្ញា​ បាន​អញ្ជើញ​ទៅ​ផ្ទាល់​​ជួប​ជាមួយ​អ្នក​គូរ​រូប​ត្លុក​ជន​ជាតិ​ដាណឺ​ម៉ាក់លោក KURT WESTERGAARD ក្នុង​ឱកាស​​ពិធី​ប្រគល់​ពាន​រង្វាន់​ M100 MEDIA PRIZE ដល់​​អ្នក​គូរ​រូប​ត្លុក​រូប​នេះ​ដែល​រូប​ត្លុក​របស់​លោក​អំពី​ព្រះ​មហា​ម៉ាត់​បង្ក​ឱ្យ​មាន​ប្រតិ​បត្តិ​កម្ម​ដោយ​ខឹង​សម្បា​ជួន​កាល​ដោយ​ហិង្សា​ផង​ក្នុង​ប្រទេស​អ៊ិស្លាម​មួយ​ចំនួន​កាល​ពី​៥​ឆ្នាំ​មុន​នេះ។

លោក KURT WESTERGAARD ដែល​រូប​ត្លុក​របស់​លោក​អំពីព្រះ​មហាម៉ាត់​ចេញ​ផ្សាយ​ដំបូងដោយ​កាសែត​ដាណឺម៉ាក​​ JYLLANDS-POSTEN កាល​ពីដំណាច់​ឆ្នាំ​២០០៥​​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​លោក​ស្រី​អេន​ហ្សឺឡាម័រ​កែល​និង​បណ្តា​អ្នក​រៀប​ចំ​ពាន​រង្វាន់​ M100 MEDIA PRIZE ក្រោយ​ពី​លោក​ទទួល​ពាន​រង្វាន់​នេះ​មក។

អ្នក​គូររូប​នេះ​ដែល​មាន​អាយុ​៧៥​ឆ្នាំ​ទៅ​ហើយ​ថ្លែង​ថា​ លោក​រស់​នៅ​ស្រួល​ទេ​ទោះ​បី​មាន​ការ​គំរាម​កំហែង​នានា​ក៏​ដោយ​។ លោក​បន្ត​ថា​ ការ​ចេញ​ផ្សាយ​រូប​ត្លុក​ទាំង​នេះ​គឺ​ធ្វើ​ដោយ​គោរព​រួច​ដោយ​ពុំ​មែន​គោរព​ចំពោះ​សហ​គមន៍​អ៊ិស្លាម​ឡើយ ហើយ​នេះ​គ្រាន់​តែ​ជា​អំពើ​សមា​ហរណ​កម្ម​មួយ​ប៉ុណ្ណោះ​ ពុំ​មែន​ជា​ការ​បដិ​សេធ​ឡើយ​។
កាសែត​អភិ​រក្ស​និយម​របស់​អាល្លឺម៉ង់ FRANKFURTER ALLGEMEINE ZEITUNG សរសេរ​ថា​ ប្រការ​ដែល​លោក​ស្រី​ឈរ​ថត​រូប​នៅ​ក្បែរ​លោក KURT WES- TERGAARD លោក​ស្រី​ម័រកែល​ ប្រឈ​មមុខ​នឹង​គ្រោះ​ថ្នាក់​យ៉ាង​ធំ​មួយ​។ ពិត​ណាស់​នោះ​ជា​ការ​ជួប​គ្នា​យ៉ាង​ក្តៅ​គគុក​មួយ​នៃ​អាណត្តិ​របស់​លោក​ស្រី​រហូត​មក​ទល់​ពេល​នេះ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd