ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Marquez នាំមុខ​បណ្ដោះអាសន្ន​​ French Moto GP

13 ឆ្នាំ មុន

កីឡាករ​អេស្ប៉ាញ​​ Mare Marquez ទទួល​បាន​ចំណាត់ថ្នាក់​​ជាថ្មី​ពី​បណ្ដា​អ្នក​ស្នេហាវិស័​យ​កីឡា​​​ប្រណាំងម៉ូតូ​​ Grand Prix  ​ខណៈ​កាល​ពីថ្ងៃសៅរ៍​​ ទី​១៨ ឧសភា ​គេ​បាន​យក​ឈ្នះ​ការ​នាំមុខ​​​បណ្ដោះអាសន្ន​​កម្ម​វិធី​​​  French Grand Prix ​ដែល​​រៀប​ចំ​ធ្វើនៅ​​​​លើ​ទីលាន​ប្រណាំង​ស្ថិត​ក្នុង​ក្រុង​Le Mans ប្រទេសបារាំង​​​ ។​

​ក្នុងនាម​ជាអ្នក​បើកបរ​​ឱ្យក្រុម​​ហុង​ដា  Marquez បានបញ្ចប់ការប្រណាំង​ក្នុងថិរវេលា​​​១នាទី​​ និង​​៣៣.១៨៧​វិនាទី​​យកឈ្នះ​​ការនាំមុខ​​​បណ្ដោះ​អាសន្ន​​​​ជ​ា​​លើក​ទី​២​​នៅក្នុង​រដូវកាល​​ ។​​​បញ្ចប់ការប្រណាំង​​ក្នុងចំណាត់ថ្នាក់​លេខ​២គឺ​កីឡា​ករ​​​អេស្ប៉ាញ​​ចច ឡូរេន​ហ្សូ ​​​​​របស់​​​ក្រុម​យា៉ា​ម៉ា​​​ហា​​ដែល​​​​ប្រើ​អស់​ថិរវេលា​​​១នាទី​ និង​​​៣៣.​២​១៧​​​​វិនាទី ខណៈ​​​​កីឡាករ​​អីុ​តាលី​​​ Andrea Doviziso ដែល​ជាមិត្ត​រួម​ក្រុម​របស់​ឡូរេនហ្សូ​​​បញ្ចប់​ការប្រណាំ​ងក្នុង​ចំណាត់​ថ្នាក់​​លេខ​​៣ក្រោយ​ពី​​​ប្រើ​​អស់​ថិរ​វេលា​​​១នាទី​​​៣៣.៦០៣​វិនាទី ៕