រាជធានីភ្នំពេញ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ៧មករា ចាប់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន នៅចំណុចតូបជួលដែលជនសង្ស័យស្នាក់នៅ ក្រោមអាគារលេខ៧ ស្ថិតក្នុងបុរីកីឡា តាមបណ្តោយផ្លូវ ២១១ ក្រុមទី១២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីវេលាម៉ោង ៧នឹង៣០នាទីយប់ ថ្ងៃទី១៩ ឧសភា ២០១៣ និងដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៥កញ្ចប់តូច។
ជនសង្ស័យខាងលើនេះ ឈ្មោះ ហេង បូរិន អាយុ១៨ឆ្នាំ មានស្នាក់នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិទឹកពេជ្រត្បូង ឃុំគងសណ្តែក ស្រុកបាភ្នំ ខេត្តព្រៃវែង។ ក្រោយពេលចាប់ខ្លួន ជនសង្ស័យឈ្មោះ ហេង បូរិន បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពជួញដូរគ្រឿងញៀនពិតប្រាកដមែន ហើយរូបគេបានទៅទិញថ្នាំញៀននេះពីបុរសម្នាក់នៅចំណុចគល់ស្ពានស្ទឹងមានជ័យ នឹងទើបតែយកមកលក់បានមួយដងតែប៉ុណ្ណោះ លុះដល់លើកទី២ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង៕ ភ្នាក់ងារកោះសន្តិភាព លោក ប៊ុន ណាក់ ធ្វើសេចក្តីរាយការណ៍ព័ត៌មានបឋម។
ចែករំលែកព័តមាននេះ