ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ពីរ​គ្រឿង​បើក​បុក​គ្នា បណ្តាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ រថយន្ត​ពីរ​គ្រឿង មួយគ្រឿង​ម៉ាក កូរ៉ូឡា ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-0411 និង​មួយគ្រឿង​ម៉ាក ត្រាយ​តុ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​រដ្ឋ​13-2-0405 ខណៈ​កំពុង​បើកបរ​ស្រប​ទិស​គ្នា ម្ចាស់​រថយន្ត​ទាំងពីរ​គ្រឿង​បាន​បើក​បុក​គ្នា​នៅ​ចំណុច​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង ៧​នឹង​៤៥​នាទី​យប់ ថ្ងៃទី​១៩ ឧសភា ឆ្នាំ​២០១៣ បណ្តាល​ឲ្យ​រថយន្ត​ទាំងពីរ​គ្រឿង​រង​ការខូចខាត​ទាំងសងខាង​។ ​ ​

គួរ​បញ្ជាក់ថា ក្នុង​ហេតុការណ៍​ខាងលើនេះ មិន​បណ្តាល​ឲ្យ​មាន​នរណាម្នាក់​រងរបួស​ឡើយ​។ ក្រោយ​កើតហេតុ​ភាគី​ខាង​ម្ចាស់​រថយន្ត​ម៉ាក​កូរ៉ូឡា បាន​ចេញសង​ថ្លៃ​ខូចខាត​រថយន្ត​ទៅ​ឲ្យ​ភាគី​ខាង​ម្ចាស់​រថយន្ត​ត្រាយ​តុ​ន ដើម្បី​បញ្ចប់រឿង​៕ ​