រាជធានីភ្នំពេញ៖ តារាចម្រៀងសំឡេងរដឺន អ្នកនាងអឿន ស្រីមុំបន្ទាប់ពីសម្រេចចិត្តឈប់នៅប្រទេសកាណាដា ហើយវិលមកច្បាមការងារសិល្បៈដែលតែងតែលើកមុខមាត់ឱ្យល្បីនោះ គិតរហូតមកដល់ពេលនេះជីវិតជាតារាចម្រៀងរបស់នាងនៅមិនទាន់មានសន្ទុះខ្លាំងដូចមុននៅឡើយទេ។ ទាំងនេះត្រូវបានគេនាំគ្នាគិតថាអឿន ស្រីមុំកំពុងតែស្ថិតនៅលើផ្លូវទ័លទីផ្សារមិនដូចពីមុខឡើយ ខណៈដែលមានតារាថ្មីជាច្រើនរូបកំពុងតែក្ដាប់ទីផ្សារសិល្បៈជំនួសនាង បើទោះជាអឿន ស្រីមុំនៅតែខំប្រឹងឈរជើងតតាំងនិងមិនទាន់ដកថយពីការសម្ដែងក៏ដោយ។
តាមការឱ្យដឹងពីអ្នកសិល្បៈមួយចំនួនបានទទួលស្គាល់យ៉ាងច្បាស់ថា តារាសិល្បៈកំពុងតែល្បីឡើងកូដដល់កំពូលយ៉ាងជោកជាំស្រាប់តែបាត់មុខរាប់ខែគេចទៅនៅក្រៅប្រទេស ព្រោះតែចង់ថ្នមចិត្តគូស្នេហ៍បណ្ដូលចិត្ត រូចក៏វិលមកស្រុកវិញចង់គ្រងការងារដែលខ្លូនធ្លាប់មានមុខនោះ គឺមិនសូវដូចមុនប៉ុន្មានទេដាច់ខាតត្រូវរលកថ្មីឆក់យកឱកាសបាត់ហើយ។ ដូច្នេះទើបអ្នកនាង អឿន ស្រីមុំ ដែលធ្លាប់តែជាតារាមានយីអ៊ុនក្នុងការប្រគូតប្រជែងជាមួយតារាល្បីៗផ្សេងទៀតកាលពីប៉ុន្មានឆ្នាំមុននោះហាក់ដូចជានៅទ្រឹង រហូតធ្វើឱ្យតារាក្មេងៗស្រករក្រោយដណ្ដើមទីផ្សារពីនាងបានទៅវិញ។ ការប្រែប្រួលនេះព្រោះតែតារាចម្រៀងរូបនេះបានទៅសំងំរស់នៅជាមួយគូរស្នេហ៍យ៉ាងត្រជាក់ចិត្តនៃទឹកដីកាណាដាដ៏ជឿនលឿនយ៉ាងសុខសាន្ត ទើបមានមតិយល់ឃើញថាអឿន ស្រីមុំ លែងត្រលប់មកស្រុកខ្មែរច្រៀងរាំដូចមុនទៀតហើយ៕
ចែករំលែកព័តមាននេះ