រាជធានីភ្នំពេញ ៖ នៅសណ្ឋាគារណាហ្គាវើលនាវេលាម៉ោង២រសៀល ថ្ងៃទី១៩ ឧសភា ២០១៣ នេះបានរៀបចំធ្វើសន្និសីទកាសែតជាមួយក្រុមតារាចម្រៀងកូរ៉េចំនួន៧រូប សុទ្ធតែបុរសដែលមានឈ្មោះថា BIIB(ប៊ីធូប៊ី) គោលបំណងដើម្បីអបអរគម្រប់ខួប១ឆ្នាំនូវការលេចមុខមាត់របស់ពួកគេ ។ ហើយនៅវេលាម៉ោង៦ និង៣០នាទីថ្ងៃដដែលនឹងធ្វើការប្រគំតន្ត្រី ។
កម្មវិធីនេះមានការឧបត្ថម្ភពីសណ្ឋាគារណហ្គាវើល ក្រុមហ៊ុនសប្បាយ និងស្មាត Mobile ។ ក្រុមតារាចម្រៀងកូរ៉េ BIIB នេះបានបង្កើតឡើងនៅឆ្នាំ២០១២ ចេញចម្រៀងបាន៤វ៉ុល ហើយបទដែលល្បីមានបទ «WOW» និងបទ «In SAN12 AD CossEss Ion» ជាដើម៕
ចែករំលែកព័តមាននេះ