ថ្ងៃ ១៣ រោច ខែស្រាពណ៍ ព.ស.២៥៥៨ ឆ្នាំមមី ឆស័ក

 

គជប ទទួលយកឲ្សសំណើ និងជួបលោកស៊ូប៊ែរឌី នៅថ្ងៃទី២១ ឧសភា

  • Text Size

ដោយ ៖ វ៉ា វឌ្ឍនៈ

ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ១៤:៣៤

ប្រភពពីមន្រ្តី​នៃគណៈកម្មាធិការ​ជាតិរៀបចំការ​បោះឆ្នោត​(គជប)​ បានឲ្យកោះសន្តិភាព​ដឹងនៅរសៀល​ថ្ងៃទី១៩ ​ឧសភា ២០១៣នេះថា​ គជប យល់ព្រម​តាម​សំណើ​របស់​អ្នកសរសរ​របាយការណ៏​ពិសេសស្តីពី​សិទ្ឋិមនុស្សអង្គការសហប្រជាជាតិ​ប្រចំាកម្ពុជា​ លោក សូរិយ៉ា ស៊ូប៊ែរឌី​ និង អនុញ្ញាតឲ្យប្រេសិតពិសេស​អង្គការសហប្រជាជាតិ​រូប​នេះ​ជួបនៅម៉ោង៩និង៣០​នាទីព្រឹក​ ថ្ងៃទី២១ ឧសភា​ ២០១៣​ នៅទីស្នាក់ការកណ្តាល​គជប ដែលស្ថិតក្នុងបរិវេណ​ក្រសួងមហាផ្ទៃ​ ។ 

អ្នកសរសេរ​របាយការណ៏ពិសេស​​ស្តីពីសិទ្ឋិមនុស្ស​របស់អង្គការ​​សហប្រជាជាតិ​ប្រចំាកម្ពុជា​​ លោក សូរិយ៉ា បា្រសាទ ស៊ូប៊ែរឌី​​ ផ្តើមដំណើរ​ទស្សនកិច្ច​​នៅកម្ពុជា​នាវេលា​ថ្ងៃទី​១៩​ ឧសភា​ ២០១៣នេះ​ ។

យោងតា​ម​សេចក្តីប្រកាស​ព័​ត៌មាន​របស់ការិយាល័យ​​ឧត្តមស្នងការ​សិទ្ឋិមនុស្ស​​អង្គការសហប្រជាជាតិ​​ប្រចំាទីក្រុងហ្សឺណែវ​​ប្រទេសស្វីស​​ បានឲ្យដឹងថា​​ គោលបំណង​​សំខាន់​​​នៃ​​ដំណើរ​​បំពេញ​ទស្សនកិច្ច​​លើកទី៩​​ របស់លោកស៊ូប៊ែរឌី​នៅកម្ពុជានេះ​ គឺមកតាមដាន​ការអនុវត្ត​​នូវអនុសាសន៏​​របស់លោកមុនៗ​​ ស្តីពីការកែទម្រង់​​មួយចំនួន​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​​​នៃដំណើរការ​​បោះឆ្នោត​ ក៏ដូចជា​ការ​កែសម្រួល​ឡើងវិញ​​នូវការប្រគល់​ដី​សម្បទានសេដ្ឋកិច្ច​​ ។

សេចក្តីប្រកាស​ព័ត៌មាន​​របស់អង្គការ​សហប្រជាជាតិ​​ដដែល​ក៏បានបញ្ជាក់ឲ្យ​ដឹងទៀត​ថា​ ក្នុងដំណើរទស្សនកិច្ចនេះដែ​រ​ លោកស៊ូប៊ែរឌី​ ​មានកម្មវិធី​ជួបជាមួយ​​​សម្តេចនាយក​រដ្ឋមន្រ្តី ហ៊ុន សែន​​ មន្រ្តីរាជរដ្ឋាភិបាល​​ និង តំណាង​អង្គការ​ក្រៅរដ្ឋាភិបាល​មួយចំនួន​​។

គេនៅមិនទាន់ដឹងថា​​តើសម្តេចអគ្គមហា​សេនាបតីតេជោ​​ ហ៊ុន សែន​ នឹងអនុញ្ញាតឲ្យ​លោកស៊ូប៊ែរឌី​​ ចូលជួប​សម្តែង​ការគួរសម​​និងពិភាក្សាការងារដែរ​ ឬ ក៏យ៉ាង​ណា​នោះ​​ទេ ? ពីព្រោះ​សម្តេចនាយករដ្ឋមន្រ្តី​​ ហ៊ុន សែន​ កាលពីឆ្នាំមុន​​ បានហៅអនុសាសន៏​ខាងលើរបស់​លោកស៊ូរប៊ែរឌី​ថា​ គ្មានមូលដ្ឋាន​​ច្បាស់លាស់​​និងពឹងផ្អែក​តែ​​លើរបាយ​ការណ៏​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ និងបក្សប្រឆាំង​​ ព្រមទំាង​​មិនបានជួបលោកស៊ូប៊ែរឌី​ ​ដូចតាមកម្មវិធីដែល​បានគ្រោងទុក​នោះទេ​ ដោយសម្តេចប្រកាស​​ជាសាធារណៈ​​ថា សម្តេចពុំមាន​​ពេលវេលា​ និងជាប់បំពេញ​ការងារ​ប្រចាំថ្ងៃ​​ក្នុងការដឹកនំារាជ​រដ្ឋាភិបាល​ ។

គួរបញ្ជាក់ថា​​ លោក សូរិយ៉ា បា្រសាទ ស៊ូប៊ែរឌី​ ​ជាជនជាតិនេប៉ាល់​​និងជាសាស្រ្តាចារ្យផ្នែកច្បាប់​​ ត្រូវបានអង្គការ​សហប្រជាជាតិ​តែងតំាង​​ ជាអ្នកសរសេរ​​របាយការណ៏​ពិសេស​ស្តីពីសិទ្ឋិមនុស្ស​​អង្គការសហប្រជាជាតិ​​ប្រចំាកម្ពុជា​​ ជំនួសលោក យ៉ាសហ្កាយ​​ កាលពីខែមីនា​​ ២០០៩កន្លងមក​​ និងជារៀងរាល់៥​ ឬ៦ខែម្តង​​ លោកតែងមក​​បំពេញ​ទស្សនកិច្ច​​នៅកម្ពុជា​​ ដើម្បីអង្កេតមើលពី​​បញ្ហាសិទ្ឋិមនុស្ស​​ និង បញ្ហាមួយចំនួនទៀត​​ ៕

 

 


 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 22-08-2014 ម៉ោង 07:35 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0654,072
បាត ថៃឡង់ (1USD)31.8231.9
ដុង វៀតណាម (1USD)21,20021,300
យ៉េន ជប៉ុន (10.000JPY)9696.5
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.331.5
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)132.2132.7
ផោន អង់គ្លេស (100GBP)165.2165.7
ដុល្លារ អូស្ត្រាលី (100AUD)92.593
ដុល្លារ កាណាដា (100CAD)90.891.3
ហ្វ្រង់ ស្វ៊ីស (100CHF)109109.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,5451,555