ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​៣គ្រឿងបុក​បន្ត​កន្ទុយ​គ្នា​របួស​ធ្ងន់​ ស្រាល​៣​នាក់

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ មនុស្ស​​៣​នាក់​បាន​រង​របួស​ធ្ងន់ និង​ស្រាលក្នុង​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​រវាង​ម៉ូតូ​ និង​ម៉ូតូ​បុក​បន្ត​កន្ទុយ​គ្នា​​នៅ​វេលា​ម៉ោង​១០ និង​៥នាទី​ព្រឹក​ ថ្ងៃ​ទី​១៩ ឧសភា ២០១៣ នេះ​ នៅ​មុខ​សាលា​ខណ្ឌ​សែន​សុខ តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ-ហា​ណូយ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។

មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​កើតមាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​ បណ្តាល​មក​ពី​​ម៉ូតូ​ម៉ាកសង់​ស៊េរី​ចាស់​មួយ​គ្រឿង​បត់​ស្តាំ​មិន​ស៊ី​ញ៉ូ​ទើប​ធ្វើ​ឱ្យ​ម៉ូតូ​​ពីរគ្រឿង​ ដែលមួយ​គ្រឿង​ម៉ាក​​ឌ្រីម​សេ​១២៥ និង​មួយ​គ្រឿង​ទៀត​ម៉ាក​សង់​កូរ៉េ​មក​ពី​ក្រោយ​បុក​​បន្ត​កន្ទុយ​គ្នា​​ពេញទំហឹង​តែ​ម្តង​ ។ ក្រោយ​ពេល​កើត​ហេតុ​ ជន​រង​គ្រោះ​ដែល​រងរបួស​ធ្ងន់​ត្រូវ​បា​ន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ភ្លាមៗ​ដែរ​៕