ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលារាជធានីភ្នំពេញអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិធ្វើបាតុកម្ម

13 ឆ្នាំ មុន

នាយក​ទីចាត់ការ​រដ្ឋបាលនៃសាលារាជធានី​ភ្នំពេញ​ លោក កើត ឆែ​ បានបា្រប់កោះសន្តិភាព​ឲ្យដឹងនៅព្រឹកថ្ងៃ​ទី ១៩ ឧសភា​ ២០១៣នេះថា​ ឆ្លងតាមកិច្ចប្រជុំ​មួយ​ជុំវិញ​សំណើ​របស់​គណបក្សសង្គ្រោះជាតិ​ ក្នុងការសុំធ្វើបាតុកម្ម​អហិង្សា​និងហែក្បួនយកញ្ញត្តិ​ទៅដាក់នៅការិយាល័យ​ ឧត្តមស្នងការ​សហប្រជាជាតិនោះ សាលារាជធានី​ភ្នំពេញ​បានសម្រេច​​យល់ព្រម​តាមសំណើរបស់​គណបក្សសង្គ្រោះជាតិ​ ដោយអនុញ្ញាតឲ្យធ្វើការតវ៉ា​នៅទីលានប្រជាធិបតេយ្យ​ ស្ថិតនៅក្រោយស្ថាន​ទូតអាមេរិកប្រចំាកម្ពុជា​ ដែលមានបាតុករ ៥០០០នាក់​ និង អនុញ្ញាតឲ្យមានការហែក្បួន​ ១០០នាក់ប៉ុណ្ណោះ ។

គួរបញ្ជាក់ថា​នេះជាលើកទី២ហើយ​ បន្ទាប់ពីកាលពីថ្ងៃទី២៤ មេសា ២០១៣ គណបក្សសង្គ្រោះជាតិ​បានធ្វើបាតុកម្ម​ដូចគ្នានេះ ប្រយោជន៏ដើម្បីទាមទា​រឲ្យមានការ​កែទម្រង់​នីតិវិធី​មួយចំនួន​​ របស់គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត ក៏ដូចជាទាមទារឲ្យ គជប​ ទទួលយកនូវអនុសាសន៏​របស់អង្គការ​សហប្រជាជាតិ​ និង អនុសាសន៏​របស់​អង្គការក្រៅរដ្ឋាភិបាល​​ដែលធ្វើការងារ​ពាក់ព័ន្ឋនឹង​ ការបោះឆ្នោត​ ព្រមទាំងទាមទារ​ឲ្យលោកសមរង្ស៊ី​ វិលចូលប្រទេសកម្ពុជា​វិញ ដើម្បីចូលរួមការ​បោះឆ្នោត​ ដែលនឹង​ប្រព្រឹត្ត​ទៅនៅថ្ងៃទី២៨កក្កដា ២០១៣​ខាងមុខ​នេះ​ ៕