រាជធានីភ្នំពេញ៖ ចោរប្លន់ប្រដាប់អាវុធម្នាក់ ក្នុងចំណោមបក្សពួកជាច្រើននាក់ ត្រូវម្ចាស់ផ្ទះលេខ៥៤៤ ដែលមានទីតាំងស្ថិតនៅផ្លូវ១៦៣ ក្នុងសង្កាត់ទូលទំពូងទី១ ខណ្ឌចំការមន ត្រូវម្ចាស់ផ្ទះខាងលើបាញ់បណ្តាលឲ្យរងរបួសដេកដួលក្នុងថ្លុកឈាម ខណៈដែលរូបគេនិងបក្សពួកជាច្រើននាក់ទៀតចូលធ្វើសកម្មភាពប្លន់ក្នុងផ្ទះកើតហេតុខាងលើ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨នឹង១០នាទីយប់ ថ្ងៃទី១៨ ឧសភា ២០១៣។
សូមបញ្ជាក់ថា មុនពេលកើតហេតុ ម្ចាស់ផ្ទះខាងលើទើបតែត្រឡប់មកពីចូលរួមពិធីមង្គលការវិញនៅមជ្ឈមណ្ឌលកោះពេជ្រ ដោយជិះរថយន្តម៉ាក មែកសឺដេស ពណ៌ស ហើយក៏ត្រូវចោរតាមចូលប្លន់រហូតដល់ក្នុងផ្ទះ តែដោយសារម្ចាស់ផ្ទះមានអាវុធការពារទើបបណ្តាលឲ្យមានការផ្ទុះអាវុធបាញ់តដៃគ្នាតែម្តង៕ ភ្នាក់ងារកោះសន្តិភាព លោក ម៉ម វ៉ាន ធ្វើសេចក្តីរាយការណ៍ព័ត៌មានបឋមពីកន្លែងកើតហេតុ។






ចែករំលែកព័តមាននេះ