មណ្ឌលគិរី៖ ជនសង្ស័យ៣នាក់ ក្នុងនោះស្រី២ ប្រុសម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀន នៅចំណុចក្នុងផ្ទះសំណាក់ ស្ថិតក្នុងភូមិអូរអាំង ស្រុកកែសីមា កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៨ ឧសភា ២០១៣ និងដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកមួយចំនួនផងដែរ ព្រមទាំងទូរស័ព្ទចំនួន៣គ្រឿង និងលុយខ្មែរ៦ម៉ឺនរៀល។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅកាន់អធិការដ្ឋាននគរបាលស្រុក រងចាំកសាងសំណុំរឿងបញ្ចូនខ្លួនទៅអធិការដ្ឋាននគរបាលខេត្តបន្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ