ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​ពី​ផឹក​ស៊ី​ជិះ​ម៉ូតូបុក​រថ​យន្ត​យក្ស​ដួល​បោក​ក្បាល​ស្លាប់​លើ​ផ្លូវជាតិ​លេខ៥​

13 ឆ្នាំ មុន

ខេត្ត​បាត់​ដំ​បង៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​ បន្ទាប់​ពី​ផឹក​ស៊ី​ស្រវឹង​រួច​ជិះ​ម៉ូ​តូ​បុក​រថយន្ត​ប្រភេទ​យី​ឌុប​ កាលពី​វេលា​ម៉ោង​១និង​៣០នាទី​រសៀល​ថ្ងៃ​ទី​១៨ ឧសភា​ ២០១៣​ លើ​ផ្លូវជាតិ​លេខ​​៥​ត្រង់​ចំណុច​ភូមិ​អូស​ទូក​ ឃុំ​កំ​ពង់​ព្រៀង​ ​ស្រុក​សង្កែ​ រី​ឯអ្នក​បើក​រថយន្តដាក់​មេប្រូច​បាត់​ស្រមោល ។

សមត្ថ​កិច្ចមូល​ដ្ឋាន​និយាយ​ថា​ ជន​រង​គ្រោះ​ឈ្មោះ​កេង​ សា​រ៉ាត់​ ភេទប្រុស​ អាយុ​២២ឆ្នាំ​ នៅ​ភូមិ​ក្បាល​ថ្នល់​ ឃុំ​កំពង់​ព្រៀង​ ស្រុក​សង្កែ​ ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ ចំ​ណែក​រថយន្ត​ម៉ាកហ៊ី​យ៉ាន់​ដាយ​​ ប្រ​ភេទ​យី​ឌុប​ អ្នក​បើក​បរ​រត់​ចោល​រថយន្ត​បាត់​ ក្រោយ​ពី​ជួប​គ្រោះ​ថ្នាក់​ ។ សមត្ថកិច្ច​បញ្ជាក់​ថា​ គ្រោះ​ថ្នាក់​ចរាចរណ៍ រវាង​ភាគី​ទាំង​ពីរ​បាន​កើត​ឡើង​ ពេលដែល​ធ្វើ​ដំ​ណើរ​បញ្ច្រាស​ទិស​គ្នា​​ ពី​កើត​ទៅ​លិច​ ប៉ុន្តែភាគី​ជិះ​ម៉ូតូ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ និង​ទើប​ចេញ​ពី​វង់​ផឹក​ស៊ី​ជាមួយ​មិត្តភក្តិ​នៅ​ក្នុង​ភូមិ​នោះ​ទៀ​តផង​ ។​