ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ព្រះ​សង្ឃ​លួច​ជួប​ស្ត្រី​នៅ​ផ្ទះ​ជួល​ត្រូវ​បាន​សមត្ថ​កិច្ច​​ចាប់​ខ្លួន

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តាមប្រភព​ព័ត៌មានបាន​ឱ្យ​ដឹងថា ព្រះសង្ឃ​មួយអង្គ​ដែលគង់នៅវត្ត​ថាន់ ត្រូវបាន​ប្រជាពលរដ្ឋ​​ប្តឹង​សមត្ថ​កិច្ចឱ្យ​ចាប់​​ខ្លួនកាលពី​​វេលាម៉ោង៣ និង៣០នាទី​រសៀលថ្ងៃទី​១៨ ឧសភា ២០១៣ បន្ទាប់ពី​ព្រះសង្ឃអង្គនោះតែង​តែមកលួចជួប​ស្ត្រីម្នាក់​នៅក្នុងបន្ទប់​ជួល​​ស្ថិត​​​នៅក្រុមទី​១៤​ ឃុំទួលសង្កែ សង្កាត់​ទួលសង្កែ ខណ្ឌប្ញស្សីកែវ  ខណៈ​ដែល​កំពុង​មើល​ទូរទស្សន៍ជាមួយគ្នា ។

​ព្រះ​សង្ឃខាងលើព្រះនាម ​ជា វណ្ណៈ អាយុ​២១​វស្សា គង់នៅវត្តថាន់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានអះអាងប្រាប់​សមត្ថ​​កិច្ច​ថា ស្ត្រី​ដែលគាត់មកជួបនោះ ជាបងប្អូន​ជីដួន​មួយ​របស់ព្រះ​អង្គនោះទេ ។