ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ត្រូវចោរ​ឆក់​ខ្សែ.ក​បានសម្រេចនៅ​ជាប់របង​ស្ថានទូត​ចិន

13 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​៖ នារីវ័យក្មេង​​ម្នាក់​ត្រូវជន​សង្ស័យម្នាក់​ដែរជិះ​ម៉ូតូ​ស៊េរី​ទំនើប​មួយគ្រឿង​​ធ្វើ​សកម្ម​ភាព​ឆក់​ខ្សែ.ក​បានសម្រេចនៅ​ជាប់របង​ស្ថានទូត​ចិន ខណៈកំ​ពុង​ជិះ​ម៉ូតូ​តាមផ្លូវ​លេខ​១៦៧ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំ​ពូង​​ទី​២ ខណ្ឌចំការ​មន វេលាម៉ោង​៣និង​៣០នាទី​រសៀល​​ថ្ងៃទី​១៨​ ឧសភា​ ២០១៣ ។

នារី​រង​គ្រោះ​ឈ្មោះ​គឹម ​ស្រីលក្ខណ៍​ អាយុ​១៨ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹងទំ​ពុន​ ខណ្ឌមានជ័យ ហើយ​ខ្សែ.ក​ដែល​ចោរ​ឆក់នោះ​នាង​មិនដឹង​ទម្ងន់ប៉ុន្មាន​នោះទេ។ ក្រោយ​ពី​ធ្វើ​សកម្ម​ភាព​ឆក់​បាន​សម្រេចរួច​​ ជន​សង្ស័យ​ក៏ជិះ​ម៉ូតូ​រត់​គេច​​ខ្លួន​បាត់ស្រមោល ។