ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពល​រដ្ឋ​ជាង​៣០០នាក់នាំគ្នា​បិទ​ផ្លូ​វ​ជាតិ​លេខ​៥តវ៉ា​តម្លៃ​អគ្គិសនី​ឡើង​ខ្ពស់​កប់ពពក​

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​​ជ័យ​៖ ប្រជាពល​រដ្ឋ​ជាង​៣០០នាក់តំណាង​ឲ្យ​៣០០​គ្រួសារមក​ពី​៦ភូមិ​ស្ថិត​ក្នុ​ង​ឃុំ​បន្ទាយ​នាង​​ ស្រុក​មង្គល​បុរី​ ​​បាន​ប្រមូល​ផ្តុំ​គ្នា​បិទ​ផ្លូ​វ​ជាតិ​លេខ​៥តវ៉ា​តម្លៃ​អគ្គិសនី​ឡើង​ខ្ពស់​កប់ពពក​ទាំងមេឃ​កំពុង​បង្អុរ​ភ្លៀង បង្ក​ឲ្យមាន​ការ​កក​ស្ទះ​ចរាចរណ៍​រថយន្ត​និង​អ្នក​ដំណើរ​ជាច្រើនណែនណាន់​តាន់​តាប់ កាលពី​វេលា​ម៉ោង​​១០​និង​៤០នាទី​ព្រឹក​ថ្ងៃ​ទី​១៨​ ឧសភា​ ២០១៣​ ។