ខ្សែភាពយន្ត Star Trek Into Darkness ដែលជាវណ្ណកម្មដ៏អស្ចារ្យមួយទៀត ហើយដែលបង្កប់ទៅដោយឈុតឆាកបាញ់ប្រហារ សងសឹក របស់ក្រុមទាហាន និងអ្នកទោសដ៏ឃោរឃៅមួយម្នាក់ដែលទន្ទឹងរង់ចាំជាយូរមកហើយនោះនឹងដាក់បញ្ចាំងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះហើយ ។
ក្នុងខ្សែភាពយន្តនេះបាននិយាយពីសង្គ្រាមយានអវកាសដែលបានកើតមានឡើង បន្ទាប់ពីអ្នកធ្វើការលើយានអវកាសម្នាក់បានមានគំនិតជាច្រើនដែលទាក់ទងនឹងការបញ្ឈប់កម្លាំងភេរវកម្មពីពួកផ្ទៃក្នុង ក្នុងការរៀបចំកម្លាំងភេរវកម្មដែលបានផ្តល់ឱ្យអនុសេនីយ៍ឯក Kirk ជាបុគ្គលដែលសំខាន់ម្នាក់ក្នុងការស្រាវជ្រាវរកអ្នកទោសដែលរត់គេចខ្លួន បន្ទាប់ពីសង្គ្រាមតំបន់លោកបានបញ្ចប់ក៏បានចាប់ខ្លួនបុរសម្នាក់ជាមួយនឹងអាវុធដែលបំរុងធ្វើសកម្មភាពបំផ្លាញមហាជននោះបានជួបឧបសគ្គអ្វីខ្លះ ? មានតែចូលរួមតាមដានទស្សនាទាំងអស់គ្នានៅរោងភាពយន្ត Legend ។
គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តនេះនឹងត្រូវដាក់បញ្ចាំងជាសាធារណៈនៅថ្ងៃទី២៣ ឧសភា ២០១៣នេះតទៅនៅរោង Legend ដែលមានទីតាំងនៅផ្សារទំនើប City Mall ជាន់ទី៣ ។
ចែករំលែកព័តមាននេះ