ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បួន​ចំណុច​ដែល​​អ្នក​គួរយល់​ដឹង​អំពី​ Oral Sex ​Oral Sex ​អាចជា​ផ្នែក​មួយ​ដ៏​រីក​រាយ​ និង​

13 ឆ្នាំ មុន

ប្រ​កប​ដោយ​សុខ​ភាព​នៃ​ទំ​នាក់​ទំ​នង​មនុស្ស​ពេញ​វ័យ ។ ប៉ុន្តែ​មាន​បញ្ហា​អា​ក្រក់​-ល្អ​មួយ​ចំ​នួន​ដែល​មនុស្ស​ជាច្រើន​មិន​បាន​ដឹង​អំពី Oral Sex ។ ខាង​ក្រោមនេះ​ជា​រឿង​ពិត​៤​ចំណុច​ដែល​អាច​នឹង​ធ្វើ​ឱ្យ​អ្នក​ភ្ញាក់​ផ្អើល ៖

១- Oral Sex​ អាច​នាំ​ឱ្យ​កើត​ជំ​ងឺ​មហារីក​បំពង់​ក ៖ តាម​អ្នក​ជំនាញ​របស់​យើង​គឺ​លោក Otis Brawleyដែល​ជា​ប្រ​ធាន​ការិ​យា​ល័យ​វេជ្ជ​សាស្ត្រ​ជំ​ងឺ​មហារីក​អា​មេរិក​បាន​អះ​អាង​ថា អស់លោក​អ្នក​អាច​នឹង​កើត​ជំ​ងឺ​មហារីក​បំពង់​ក​តាម​រយៈ​ការ​ប្រព្រឹត្ត Oral Sex ។ អំ​ឡុង​ការប្រ​ព្រឹត្តិ​ការ​រួម​ភេទ​បែបនេះ មេរោគ​ Human Papillomavirus ( HPV) នឹង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ។ ករណី​ខ្លះ​នៃ​មហារីក​បំពង់​ក​បង្ក​ឡើង​ដោយ​មេរោគ​ HPV។ តាម​ពិត​ទៅ ​វា​ជា​មេរោគ​ធម្ម​តា​ ហើយ​មិន​មែន​តែង​តែ​បង្ក​ឱ្យ​កើត​ម​ហារីក​នោះ​ទេ ។ ប្រ​សិន​ជា​អ្នក​មិន​ប៉ះ​នឹង​វា​អំឡុង Oral Sex​ទេ​នោះ អ្នក​ក៏​មិន​កើត​មហារីក​​ដែរ ប៉ុន្តែ​ជា​សំ​ណាង​ល្អ​ មហារីក​បំពង់​ក​ដែល​បង្ក​ដោយ​មេរោគ HPV​ត្រូវ​ក្រុម​វេជ្ជ​បណ្ឌិត​អះ​អាង​ថា មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ព្យា​បាន​ជាង​មហារីក​បំពង់​ក​បង្ក​ឡើង​ដោយកត្តា​ផ្សេង​ៗ​ដូចជា ជក់​បារី​និង​ផឹក​ស្រា ។

២- Oral Sexបង្កើន​ចំណង​មិត្ត​ភាព​មនុស្ស​មួយ​ចំ​នួន តែ​ក៏​បង្កើន​សម្ពាធ​សម្រាប់​មួយ​ចំនួន​ផ្សេង​ទៀត ៖
យោង​តាម​អ្នក​ឯក​ទេស​នៃ​ការ​រួម​ភេទ​​ លោក​ស្រី Lousanne Cole Weston​ឱ្យ​ដឹង​ថា សម្រាប់​គូ​ស្វា​មី​ភរិ​យា​មួយ​ចំ​នួន​ Oral Sexអាច​បង្ក​ឱ្យ​មាន​ភាព​តាន​តឹង​ក្នុង​ចិត្ត​ខណៈ​មួយ​ចំ​នួន​ផ្សេង​ទៀត​បង្កើន​បាន​នូវ​ចំ​ណង​មិត្ត​ភាព​កាន់​តែ​ល្អ ។ ​Oral Sex អាច​បង្ក​ឱ្យ​មាន​ភាព​តាន​តឹង​ក្នុង​ចិត្ត​ ក៏​ព្រោះ​តែ​ ដៃ​គូ​ទាំង​ឡាយ​នោះ​ព្រួយ​បា​រម្ភ​លើ​អនា​ម័យ​គ្នា​ទៅ​វិញ​ទៅ​មក ។ «បុគ្គល​ម្នាក់​ដែល​មិន​ចង់​ទទួល​យក Oral Sex ​ក៏​ព្រោះ​តែ​គេ​បា​រម្ភ​អំពី​ប្រ​តិ​កម្ម​ដៃ​គូ​ខ្លួន » ។

៣- Oral Sex​ ដែល​គ្មាន​ការ​ការ​​ពារ​គឺ​ជា​រឿង​ធម្ម​តា​ ប៉ុន្តែ​មាន​ហានិភ័យ​ខ្ពស់​ ៖ ប្រ​ភេទ​ជំ​ងឺ​ឆ្លង​ដោយ​ការរួម​ភេទ​ជាច្រើន​មាន​ដូចជា HIV រោគពង​បែក​លើ​ស្បែក ​និង​ប្រ​ដាប់​ភេទ(herpes) រោគ​ស្វាយ​ប្រ​មេះ ​មហារីក​បំពង់​ក(HPV) និង​រោគ​ថ្លើម​សុទ្ធ​តែ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​តាម​រយៈ​ Oral Sex ។ អ្នក​ជំ​នាញ​ម្នាក់​ទៀត​ Terri Warren​ ​ន​ិយាយ​ថា ៖« Oral Sex គឺ​គ្មាន​សុ​វត្ថិ​ភាព​ទេ​ »។

​ហានិ​ភ័យ​ក្នុង​ការ​រួម​ភេទ​ប្រ​ភេទ​នេះ​អា​ស្រ័យ​ទៅ​លើ​បញ្ហា​ផ្សេង​ៗ​គ្នា​ជាច្រើន​ក្នុង​នោះ​រួម​មាន តើ​អ្នក​មាន​ដៃ​គូ​ច្រើន​ប៉ុនណា​ ហើយ​ថា​តើ​សកម្ម​ភាព​ Oral Sex ពិ​សេស​ណា​មួយ​ដែល​អ្នក​បាន​ប្រ​កាន់​យក​ ។ ទោះ​ជា​យ៉ាង​ណា​ក្តី​ អ្នក​អាច​នឹង​ទទួល​បាន​ Oral Sex សុ​វត្ថិ​ភាព​តាម​រយៈ​ការ​ប្រើ​ស្រោម​​អនា​ម័យ​ពាក់​លើ​លិង្គ​ ​ប៉ុន្តែ​ជា​ទូ​ទៅ​ មនុស្ស​ភាគ​ច្រើន​មិន​ចង់​ធ្វើ​ដូច្នេះ​ទេ ។​ជា​ទូ​ទៅ​ជំ​ងឺ​ឆ្លង​ដោយ​ការរួម​ភេទ​ពី​ការ​ប្រព្រឹត្ត Oral Sex ដែល​គ្មាន​ការ​ការ​ពារ​មាន​ហានិ​ភ័យ​ទាប​ជាង​ការរួម​ភេទ​តាម​រន្ធ​គូទ ។ នេះ​បើ​យោង​តាម​លោក Warren  ។

៤- Oral Sex ​​ជា​រឿង​ធម្ម​តា​ក្នុង​ចំ​ណោម​យុវវ័យ​ ៖
យុវ​វ័យ​នៅ​សហ​រដ្ឋ​អា​មេរិក​ជាច្រើន​ចូល​ចិត្ត​ Oral Sex មុន​នឹង​រួម​ភេទ​ធម្ម​ជាតិ ។ ពួក​គេមិន​គិត​ថា វា​ជួបនឹង​ហា​និភ័យ​ខ្ពស់​​ទ