រាជធានីភ្នំពេញ៖ដោយចង់បង្ហាញពីភាពកតញ្ញូ និងការគោរពស្រលាញ់ចំពោះឪពុកនោះ តារាសម្ដែងខាងកាចឆ្នាស់ឆ្នើម នាង ស្វែង សុជាតាបានកោរសក់របស់ខ្លួនជាលើកទី២ បន្ទាប់ពីនាងបានកោរលើកដំបូងថ្វាយព្រះវិញ្ញាណក្ខន្ធព្រះមហាវីរៈក្សត្រ។ ជាមួយគ្នានោះផងដែរស្វែង សុជាតា ក៏បានសម្រេចផ្អាកការសម្ដែងមួយរយៈដើម្បីកាន់ទុក្ខ និងទុកពេលរៀបចំពិធីបុណ្យឪពុកឱ្យបានចប់សព្វគ្រប់សិនមុនពេលឈានជើងចូលមកកាន់ឆាកសម្ដែងជាថ្មីម្ដងទៀត។
ស្វែង សុជាតា បានអះអាងប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា នាងបានសម្រេចផ្អាករាល់ការសម្ដែងទាំងអស់នៅក្នុងអំឡុងពេលដែលនាងកំពុងតែកាន់ទុក្ខឪពុក ដែលបានទទួលមរណភាពកាលពីយប់ថ្ងៃទី៩ ឧសភា ២០១៣ កន្លងមកនេះ។ នាងបញ្ជាក់ថានៅក្នុងពេលដែលឪពុករបស់នាងទទួលមរណភាពនាងបានលុបចោលកម្មវិធីចំនួន៣រូចមកហើយ ក្នុងនោះមានកម្មវិធី Apsara Award ការសម្ដែងក្នុងកម្មវីធីភូមិមួយ ផលិតផលមួយនិងការចេញទៅសម្ដែងខ្សែភាពយន្តចំនួន៣រឿងដែលរឿងខ្លះនាងទទួលថតបានពាក់កណ្ដាលទៅហើយ៕




ចែករំលែកព័តមាននេះ