ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេន​ចេ​លីណា​ ចូ​លី​ វះ​កាត់​សុ​ដន់​ទាំង​សង​ខាង​ព្រោះ​ជំងឺ​មហារីក​

13 ឆ្នាំ មុន

នេះ​គឺ​ជា​ព័ត៌​មាន​ដ៏​គួរ​ឱ្យ​តក់​ស្លុត​បំផុត​សម្រាប់​ស្ត្រី​ទូ​ទាំង​​ពិភព​លោក​បន្ទាប់​ពី​តារា​សម្តែង​ហូ​លី​វូដ​ជើង​ចាស់​អេន​ចេ​លី​ណា ​ចូលី​បាន​បើក​កកាយ​ទម្លាយ​អាថ៌​កំបាំង​ខ្សែ​ជី​វិត​ចំពោះ​ការ​វះ​កាត់​សុ​ដន់​ទាំង​សង​ខាង​ ដើម្បី​ចៀស​ផុត​ពី​ជំងឺ​មហា​រីក​សុដន់​ ។នេះ​គឺ​ជា​ការ​សម្រេច​យ៉ាងវៃ​ឆ្លាត​ និង​ក្លាហាន​បំផុត​របស់​កំពូល​តា​រា​ហូ​លី​វូដ​វ័យ​៣៧​ ដែល​ហា៊ន​លះ​បង់​ទ្រព្យ​សម្បត្តិ​មហា​សាល​របស់​នាង​ចោល​ បន្ទាប់​ពី​ទទួល​បាន​ការ​ផ្តល់​យោ​បល់​ពី​ក្រុម​វេជ្ជ​បណ្ឌិត​ថា​ នាង​ប្រឈម​មុខ​នឹង​ជំងឺ​មហា​រីក​សុដន់​៨៧​ភាគ​រយ​ និង​ជំងឺ​មហា​រីក​អូ​វែ​៥០​ភាគ​រយ​ ។

នៅ​ក្នុង​កិច្ច​សំភាសន៍​ជាមួយ​កាសែត​ New York Times ចូ​លី​បាន​និយាយ​ថា​ ៖ «ម្តាយ​របស់​ខ្ញុំ​បាន​តស៊ូ​រស់​នៅ​ជាមួយ​នឹង​ជំងឺ​មហា​រីក​អស់​រយ​ៈ​ពេល​១​ទស​វត្ស​រ៍​​ ​ទី​បំផុត​គាត់​ក៏​ទទួល​មរណ​ភាព​​ក្នុង​វ័យ​៥៦​ឆ្នាំ​ ។ ​ខ្ញុំ​បាន​​វះ​កាត់​សុដន់​អស់​រយ​ៈ​ពេល​៣​ខែ​កន្លង​មក​ហើយ​ ទើប​តែ​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​២៧​ មេសា​ ឆ្នាំ​២០១៣​ ​តែ​ខ្ញុំ​បាន​រក្សា​ការ​សម្ងាត់​នេះ​តាំង​ពី​ដំបូង​រហូត​មក​ ទើប​តែ​ពេល​នេះ​ខ្ញុំ​សម្រេច​ចិត្ត​​បង្ហាញ​​ជា​សាធារណៈ​ដើម្បី​ឱ្យ​ស្ត្រី​ដទៃ​ទៀត​ទទួល​បាន​ផល​ប្រយោជន៍​ពី​បទ​ពិសោធន៍​របស់​ខ្ញុំ​» ។

ក្រោយ​ការ​វះ​កាត់​ក្រុម​គ្រូ​ពេទ្យ​​និយាយ​ថា​ ជំងឺ​មហា​រីក​របស់​នាង​ចូលី​ និង​មិន​មាន​ការ​រាល​ដាល​ទៀត​ទេ​ ហើយ​ជាមួយ​គ្នា​ដែរ​ សុ​ដន់​របស់​នាង​ទាំង​ពី​រ​ត្រូវ​បាន​គេ​បណ្តុះ​ឡើង​វិញ​តាម​បច្ចេក​វិទ្យា​ទំនើប​ ដើម្បី​លួង​ចិត្ត​ស្វា​មី​របស់​នាង​គឺ​លោក​ ប្រេដ​​ ភីត​ ។ ទន្ទឹម​នឹង​ការ​វះ​កាត់​បាន​ជោគ​ជ័យ​​ តារា​សម្តែង​ដែល​ជា​ឯក​អគ្គ​រដ្ឋ​ទូត​សុច្ឆ​ន្ទៈ​អង្គ​ការ​សហ​ប្រជា​ជាតិ​រូប​នេះ​ ក៏​បាន​អរគុណ​ដល់​ស្វា​មី​របស់​នាង​គឺ​លោក​ប្រេដ​ភីត​ រួម​ទាំង​កូន​ៗ​៦​នាក់​ដែល​ជួយ​ផ្តល់​កម្លាំង​ចិត្ត​បង្ហាញ​វត្ត​មាន​ពេល​នាង​កំពុង​វះ​កាត់​ក្នុង​មន្ទីរ​ពេទ្យ​ ៕