ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពី​លើ​ស្ពាន​ជ្រោយ​ចង្វា​លឿ​ន​ពេក​ជ្រុលទៅ​បុករថយន្ត​ជន​ជាតិ​ចិន​រង​របួស​ធ្ងន់

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្មាស​រី​វូ​​ ពណ៌ខ្មៅ​ ចុះពី​លើស្ពាន​ជ្រោយ​ចង្វា​លឿន​ពេក​ជ្រុល​ទៅ​បុកពី​ក្រោយរថយន្ត​ហ្វត​ ពណ៌ខ្មៅ​​ របស់​ជន​ជាតិ​ចិន​ធ្វើ​ស្ពាន​បណ្ដាល​ឱ្យ​បោក​​នឹងកញ្ចក់រថយន្តរង​របួស​ធ្ងន់។ គ្រោះ​ថ្នាក់ចរាចរណ៍​នេះកើត​ឡើង​នាវេលា​ម៉ោង ៣​ទៀប​ភ្លឺថ្ងៃ​ទី១៤ ឧសភា ២០១៣ នៅ​ចំណុច​គល់ស្ពាន​ជ្រោយ​ចង្វា​ត្រើយ​ខាង​កើត​ តាម​​ផ្លូវ​ជាតិ​លេខ​៦​ ក្រុម​២​ ភូមិ​ដើមគ​ សង្កាត់​ជ្រោយ​ចង្វា​ ខណ្ឌ​ឬស្សី​កែវ​។

រាជធានីភ្នំពេញ​៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្មាស​រីវូ​​ ពណ៌ខ្មៅ​ ចុះពី​លើស្ពាន​ជ្រោយ​ចង្វា​លឿន​ពេក​ជ្រុល​ទៅ​បុកពី​ក្រោយរថយន្ត​ហ្វត​ ពណ៌ខ្មៅ​​ របស់​ជន​ជាតិ​ចិន​ធ្វើ​ស្ពាន​បណ្ដាល​ឱ្យ​បោក​​នឹងកញ្ចក់រថយន្តរង​របួស​ធ្ងន់។ គ្រោះ​ថ្នាក់ចរាចរណ៍​នេះកើត​ឡើង​នាវេលា​ម៉ោង ៣​ទៀប​ភ្លឺថ្ងៃ​ទី១៤ ឧសភា ២០១៣ នៅ​ចំណុច​គល់ស្ពាន​ជ្រោយ​ចង្វា​ត្រើយ​ខាង​កើត​ តាម​​ផ្លូវ​ជាតិ​លេខ​៦​ ក្រុម​២​ ភូមិ​ដើមគ​ សង្កាត់​ជ្រោយ​ចង្វា​ ខណ្ឌ​ឬស្សី​កែវ​។

 ប្រភព​ព័ត៌​មានពី​កន្លែង​កើត​ហេតុ​បានឱ្យ​ដឹងថា រថយន្តនិង​ម៉ូតូ​បើក​ចុះពី​លើស្ពាន​ជ្រោយ​ចង្វា​ក្នុងទិស​ដៅ​ស្រប​គ្នា​ ពី​លិច​ទៅ​កើត​ តែដោយ​ម៉ូតូបើកលឿន​ពេក​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ពី​ក្រោយដួល​បោកនឹងកញ្ចក់បណ្ដាល​ឱ្យរង​របួស​ធ្ងន់ដឹកយក​​ទៅសង្រ្គោះនៅ​មន្ទីរពេទ្យកាល់​ម៉ែត ចំណែករថយន្ត​និង​ម៉ូតូ​ត្រូវ​សមត្ថ​កិច្ចយក​ទៅរក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋ​បាល​​ជ្រោយ​ចង្វាដើម្បី​ធ្វើការដោះ​ស្រាយ៕